ឯកអគ្គរាជទូតកម្ពុជា ធ្វើបទបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ជូនប្រធានក្រុមហ៊ុនកូរ៉េ ដែលត្រៀមលើករោងចក្រខ្លួនទៅកម្ពុជា

សេអ៊ូល៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច លក្ខខណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ជូនប្រតិភូក្រុមហ៊ុន People & Person ដឹកនាំដោយលោក Lee Jinho ប្រធានក្រុមហ៊ុន ដែលបាននិងកំពុងមមាញឹកផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់, ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀត បានត្រៀមខ្លួនលើករោងចក្ររបស់ខ្លួនទៅតាំងនៅប្រទេសកម្ពុជា ហើយនឹងត្រៀមធ្វើការស្រាវជ្រាវផលិតបរិក្ខាពេទ្យថ្មីៗបន្ថែមទៀតដើម្បីជាការប្រកួតប្រជែងជាមួយនឹងផលិតផលពីបណ្តាប្រទេសនៅអឺរ៉ុប។

ការអូសទាញវិនិយោគិន មកបណ្ដាក់ទុននៅកម្ពុជានេះ គឺមិនគ្រាន់តែជាឱកាសក្នុងការផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរទេ ប៉ុន្តែជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដល់ប្រជាជននៃប្រទេសយើងផងដែរ។

ក្រុមហ៊ុនក៏នឹងត្រៀមចេញទៅប្រទេសកម្ពុជាដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត ដោយស្ថានទូតនឹងរៀបចំឲ្យស្ថាប័នជាតិពាក់ព័ន្ធផ្ដល់នូវកិច្ចសហការផ្សេងៗ។

Leave a Reply

Your email address will not be published. Required fields are marked *