ផលិតផលកសិកម្មរបស់កម្ពុជាបន្ដបោះជុំហានចូលទីផ្សារប្រទេសកូរ៉េ

មានដំណឹងរីករាយនៅថ្ងៃសុក្រ ទី២៤ ខែ មេសា នេះ ក្រុមហ៊ុន Hyundai Agro ដែលជាក្រុមហ៊ុនកំពុងនាំស្វាយខ្មែរមកប្រទេសកូរ៉េ បានបោះជុំហានមួយដំណាក់កាលទៀត ក្នុងបញ្ចូនផលិតផលកសិកម្មរបស់កម្ពុជា រួមមាន ស្លឹកគ្រៃ ត្រយូងចេក ស្លឹកចេក ម្ដេង ដើម្បីត្រួតពិនិត្យស្ដង់ដាបច្ចេកទេស និងអនាម័យនៅប្រទេសកូរ៉េ នូវផលិតផលខាងលើមួយមុខ ៥០គីឡូ។ នៅសប្ដាហ៍ក្រោយក្រុមហ៊ុននឹងទទួលបានលទ្ធផលនៃការត្រួតពិនិត្យក្រសួងជំនាញរបស់ប្រទេសកូរ៉េ។ បើសិនជោគជ័យក្នុងការពិនិត្យ ក្រុមហ៊ុន នឹងបញ្ជូនមក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារកូរ៉េ។

គួរបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ២០២០ មក កម្ពុជាបាននាំស្វាយដែលមានគុណភាពខ្ពស់មកផ្គត់ផ្គង់ទីផ្សារប្រទេសកូរ៉េ ប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ី ហើយកាន់តែពិសេសទៀតនោះ ស្វាយកម្ពុជាមានរស់ជាតិឆ្ងាញ់ដែលជនជាតិកូរ៉េ និយមចូលចិត។ បច្ចុប្បន្ន​ក្រុមហ៊ុន​បានផ្គត់ផ្គង់មកទីផ្សារកូរ៉េប្រមាណជា ៥តោន ក្នុង១សប្ដាហ៍។

   

Leave a Reply

Your email address will not be published. Required fields are marked *