ចែករំលែកផង! ពលករវិស័យឧស្សាហកម្មដែលចប់អាណត្តិ ៣ ឆ្នាំ ឬ ៤ឆ្នាំ ១០ខែ អាចដាក់ពាក្យស្វែងរកការងារបន្តក្នុងវិស័យកសិកម្មបាន

សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅសេអ៊ូល បានជូនដំណឹងអំពីការអាចបន្តដាក់ពាក្យស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម និងនេសាទ​  ពី ៣០ថ្ងៃ ដល់ ៩០ថ្ងៃ នៅកូរ៉េខាងត្បូង សម្រាប់ពលករ-ពលការិនីខ្មែរក្នុងវិស័យឧស្សាហកម្មដែលចប់អាណត្តិ៣ឆ្នាំ ឬ៤ឆ្នាំ១០ខែ។ ខ្លឹមសារសំខាន់ៗនៃសេចក្តីជូនដំណឹងនេះ រួមមាន៖

លក្ខខណ្ឌសំខាន់ៗរួមមាន៖ 

  • ជាប្រភេទពលករកាន់វីសា E-9
  • ធ្លាប់ ឬជាពលករធ្វើការក្នុងវិស័យឧស្សាហកម្ម
  • ត្រូវដាក់ពាក្យស្វែងរកការងារធ្វើនៅមជ្ឈមណ្ឌលគាំពារពលករបរទេស ឬតាមគេហទំព័រ www.eps.go.kr

បញ្ជាក់៖ 

  • ពលករខុសច្បាប់ ឬពលករដែលធ្វើការក្នុងវិស័យកសិកម្ម សំណង់ មិនអាចដាក់ពាក្យបានទេ។
  • ចាប់ទទួលពាក្យពីថ្ងៃទី ២៤​ សីហា ដល់ថ្ងៃទី ០៩ កញ្ញា ២០២០ ខាងមុខនេះ។

កសិដ្ឋានដំណាំនៅកូរ៉េខាងត្បូង

Leave a Reply

Your email address will not be published. Required fields are marked *