សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅសេអ៊ូល បានជូនដំណឹងអំពីការអាចបន្តដាក់ពាក្យស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម និងនេសាទ ពី ៣០ថ្ងៃ ដល់ ៩០ថ្ងៃ នៅកូរ៉េខាងត្បូង សម្រាប់ពលករ-ពលការិនីខ្មែរក្នុងវិស័យឧស្សាហកម្មដែលចប់អាណត្តិ៣ឆ្នាំ ឬ៤ឆ្នាំ១០ខែ។ ខ្លឹមសារសំខាន់ៗនៃសេចក្តីជូនដំណឹងនេះ រួមមាន៖
លក្ខខណ្ឌសំខាន់ៗរួមមាន៖
- ជាប្រភេទពលករកាន់វីសា E-9
- ធ្លាប់ ឬជាពលករធ្វើការក្នុងវិស័យឧស្សាហកម្ម
- ត្រូវដាក់ពាក្យស្វែងរកការងារធ្វើនៅមជ្ឈមណ្ឌលគាំពារពលករបរទេស ឬតាមគេហទំព័រ www.eps.go.kr
បញ្ជាក់៖
- ពលករខុសច្បាប់ ឬពលករដែលធ្វើការក្នុងវិស័យកសិកម្ម សំណង់ មិនអាចដាក់ពាក្យបានទេ។
- ចាប់ទទួលពាក្យពីថ្ងៃទី ២៤ សីហា ដល់ថ្ងៃទី ០៩ កញ្ញា ២០២០ ខាងមុខនេះ។
