ក្យង់គីដូ៖ រដ្ឋបាលខេត្តក្យង់គីដូ ប្រកាសអនុវត្តច្បាប់រឹតបន្តឹងកាតព្វកិច្ចពាក់ម៉ាស់ ចំពោះប្រជាជនដែលរស់នៅ និងអ្នកចូលមកស្នាក់នៅក្នុងខេត្តក្យង់គីដូ ជាពិសេសនៅតំបន់ទីប្រជុំជន លើកលែងតែពេលញុំាអាហារប៉ុណ្ណោះ។
ករណីមិនគោរពទៅតាមច្បាប់ថ្មីនេះ សាមីខ្លួននឹងត្រូវបង់ប្រាក់ពិន័យរហូតដល់ ៣លានវ៉ុន និងបង់ប្រាក់ពិន័យ ១០ម៉ឺនវ៉ុន សំរាប់ការល្មើសទៅលើកាតព្វកិច្ចដែលច្បាប់កំណត់ពិន័យបន្ថែម។
ច្បាប់នេះមានការរឹតបន្តឹងដោយមានមន្ត្រីមានសមត្ថកិច្ចចុះពិនិត្យតាមទីសាធារណៈ ឬពេលទទួលការប្តឹងពីបុគ្គលណាម្នាក់ បើសិនល្មើសច្បាប់ នឹងត្រូវបង់ប្រាក់ពិន័យទៅតាមច្បាប់ដែលបានកំណត់។
សម្គាល់:
– ការទទួលពាក្យបណ្តឹង អនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នេះទៅ។
– ការផាកពិន័យ អនុវត្តចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះតទៅ។
យោងតាមខ្លឹមសារព័ត៌មានខាងលើ សូមបងប្អូនពលករ-ពលការិនីដែលកំពុងរស់នៅ និងបម្រើការងារនៅខេត្តក្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ ចូលរួមគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។