លោកទូត ឡុង ឌីម៉ង់៖ ក្តាមថ្មខ្មែរ ទទួលចំណាប់អារម្មណ៍ និងត្រូវមាត់កូរ៉េយា៉ងខ្លាំង ហើយកូរ៉េនឹងបង្កើនការនាំចូលបន្ថែមនាពេលខាងមុខ

សេអ៊ូល៖ ក្តាមថ្មខ្មែរយើងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ជនជាតិកូរ៉េ ហើយការនាំចូលទីផ្សារកូរ៉េ នឹងត្រូវកើនឡើងបន្ថែមក្នុងពេលដ៏ខ្លីខាងមុខ បើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ ក្នុងទំព័រហ្វេសប៊ុករ​បស់គាត់ផ្ទាល់។

ក្នុងអារម្មណ៍សប្បាយរីករាយ ក្រោយពីជំនួបជាមួយអ្នកនាំចូល និងចែកចាយគ្រឿងសមុទ្ររបស់កូរ៉េ​ លោកឯកអគ្គរាជទូតបានបញ្ជាក់ថាអ្នកចែកចាយគ្រឿងសមុទ្រធំនៅក្នុងប្រទេសកូរ៉េ នឹងបង្កើនការនាំចូលក្តាមថ្មពីស្រុកយើងទៀត។ លោកទូត ក៏បានលើកឡើងថាក៏មានជនជាតិកូរ៉េដែលគាត់ដាក់ទុនវិនិយោគចិញ្ចឹមក្តាមថ្មនៅខេត្តកោះកុងហើយនោះ ដែលនឹងពង្រីកទំហំកសិដ្ឋានរបស់គាត់បន្ថែមទៀតផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *