ព្រះវិហារសាសនា និងទីប្រជុំជនផ្សារ នៅតែជាកន្លែងបន្តចម្លងវីរុសកូរ៉ូណាតៗគ្នាជាចង្កោមដ៏គ្រោះថ្នាក់ នៅប្រទេសកូរ៉េខាងត្បូង

សេអ៊ូល៖ ព្រះវិហារ២កន្លែងនៅហ្គូយ៉ាង (고양시) និងនៅគីមផូ (김포시) មួយកន្លែង កំពុងតែឆ្លងវីរុសកូរ៉ូណា តគ្នាមិនឈប់។

ព្រះវិហារ ២ នៅហ្គូយ៉ាង គឺ ‘반석교회’ មួយទៀត ‘기쁨153교회’ ចំណែកនៅគីមផូ គឺ ‘주님의샘 장로교회’។

ចំណែកអ្នកឆ្លងនៅផ្សារណាំដេមូន (남대문시장) ក៏ឆ្លងមកពីព្រះវិហារប៉ាន់សង (반성교회)​ ដែរ។ ម៉្យាងទៀតនៅ ‘반성교회’ នេះបានឆ្លងតគ្នារហូតដល់៤ដំណាក់កាលហើយ ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

រីឯព្រះវិហារនៅគីមផូ ‘주님의샘 장로교회’ រកឃើញអ្នកឆ្លងចំនួន៦នាក់ថ្មីៗនេះបន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កូរ៉េមានករណីឆ្លងកូវីដ-១៩ ដល់ ១៤៦៦០ ករណីហើយ ដែលក្នុងនោះព្យបាលជាមានដល់ ១៣៧២៩ ករណីផងដែរ ហើយមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៣០៥ ករណី។ សម្រាប់កូរ៉េ ករណីនាំចូលកូវីដ-១៩ មាន ២៥៧២ ករណី។ ក្នុងនោះ កូរ៉េខាងត្បូងបានធ្វើតេស្តរកមើលកូវីដ-១៩ ដល់ ១៦៣៧៨៤៤​ ករណីឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *