បេសកកម្មសេដ្ឋកិច្ចការទូត! ក្រុមការងារពាណិជ្ជកម្មនៃស្ថានទូត ណែនាំផលិតផលកសិកម្មកម្ពុជា ដល់ក្រុមហ៊ុនបញ្ជាទិញដ៏ធំនៅកូរ៉េ ដើម្បីអាចនាំចូលមកកូរ៉េឆាប់ៗ

សេអ៊ូល៖ ក្រុមការងារពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា ដឹកនាំដោយលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្ម បាននាំយកផលិតផលគំរូរបស់កម្ពុជារួមមាន ស្ករស គ្រាប់ស្វាយចន្ទី និងម្រេច របស់កម្ពុជា ដើម្បីផ្ដល់ជូនក្រុមហ៊ុនបញ្ជាទិញធំមួយរបស់កូរ៉េដែលមានបំណងចង់បន្ដនាំចូល និងចែកចាយលើទីផ្សារកូរ៉េ។

បច្ចុប្បន្នក្រុមហ៊ុនបាននាំចូលដូចជា ផ្លែស្វាយ គល់ស្លឹកគ្រៃ ស្លឹកចេក ត្រយ៉ូងចេក និងរំដេង ។ល។ ក្រុមហ៊ុនខាងលើក៏បាបានពឹងពាក់ក្រុមការងារពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា ឱ្យប្រមូលព័ត៌មានបន្ថែមនូវ កង្កែបសាច់ ត្រីក្រហម ត្រីរស់ ត្រីអណ្ដែង ត្រីប្រា ។ល។

ក្នុងនោះដែរ ជាការកត់សម្គាល់របស់ក្រុមការងារពាណិជ្ជកម្មស្ថានទូត កម្ពុជាមានប្រភពត្រី សាច់ បន្លែ ដូចបណ្ដាប្រទេសដែលផ្គត់ផ្គង់មកលើទីផ្សារកូរ៉េ តែបញ្ហាប្រឈមសម្រាប់កម្ពុជានោះគឺ ទំនិញទាំងនោះមិនទាន់មានស្ដង់ដា គុណភាព អនាម័យ និងសុខភាព ទៅតាមអ្វីដែលខាងកូរ៉េចង់បាន ដែលសម្រាប់ប្រព័ន្ធត្រួតពិនិត្យរបស់កូរ៉េ ស្ដង់ដាគុណភាព អនាម័យ និងសុខភាពនេះគឺមានភាពតឹងរឹងបំផុតសម្រាប់ការនាំចូលផលិតផលកសិកម្មមកទីផ្សារកូរ៉េ។

 

Leave a Reply

Your email address will not be published. Required fields are marked *