សសយកវិស័យបេតិកភណ្ឌ នឹងធ្វើការចែករំលែករូបថត និងព័ត៌មានអំពីប្រាសាទផ្សេងៗនៅអង្គរ ដើម្បីចូលរួមផ្តល់ចំណេះដឹងលើវិស័យបេតិកភណ្ឌរបស់យើង

សៀមរាប៖  សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ បានជូនដំណឹងអំពីការចាប់ផ្តើមចែករំលែករូបថត និងព័ត៌មានអំពីប្រាសាទនៅក្នុងតំបន់អង្គរ ចាប់ពីថ្ងៃនេះតទៅ?។

ឯកឧត្តម សុខ សង្វារ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ នៅក្នុងខ្លឹមសារវីដេអូមួយដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ បានបញ្ជាក់ថាទំពរ័សហភាពសហពន្ធ័យុវជនកម្ពុជា វិស័យបេតិកភណ្ឌ https://www.facebook.com/uyfcheritage/ នឹងចាប់ផ្តើមផ្សព្វផ្សាយជាប្រចាំនូវព័ត៌មានអំពី ប្រាសាទ បុរាណស្ថាន អមដោយរូបភាពស្អាតៗនៃប្រាសាទនាពេលបច្ចុប្បន្ន ដើម្បីចូលរួមផ្តល់ចំណេះដឹងលើវិស័យបេតិកភណ្ឌពិភពលោកក្នុងតំបន់អង្គររបស់យើង។

ដូចនេះ សូមបងប្អូនទាំងអស់គ្នា អាចបន្តតាមដានជាប្រចាំនូវទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ ដើម្បីទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាចូលរួមគាំទ្រក្នុងស្មារតីស្រឡាញ់ ការពារ ថែរក្សា មរតកដូនតាយើង។

សេចក្តីប្រកាសជូនដំណឹង របស់ ឯកឧត្តម សុខ សង្វារ

សេចក្តីប្រកាសរបស់ ឯកឧត្តម សុខ សង្វារ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ ដើម្បីជូនសាធារណជនសិក្សា ស្វែងយល់ អំពីវិស័យបេតិកភណ្ឌកម្ពុជា។

សួស្តីបងប្អូនទាំងអស់គ្នា ដើម្បីចូលរួមផ្តល់ចំណេះដឹងលើវិស័យបេតិកភណ្ឌពិភពលោកក្នុងតំបន់អង្គររបស់យើង គេហទំពរ័សហភាពសហពន្ធ័យុវជនកម្ពុជា វិស័យបេតិកភណ្ឌ https://www.facebook.com/uyfcheritage/ នឹងចាប់ផ្តើមផ្សព្វផ្សាយជាប្រចាំនូវព័ត៌មានអំពី ប្រាសាទ បុរាណស្ថាន អមដោយរូបភាពស្អាតៗនៃប្រាសាទនាពេលបច្ចុប្បន្ន ។ សូមបងប្អូនទាំងអស់គ្នា ចូលរួមស្វែងយល់អំពីព័ត៌មានទាំងអស់នេះ ដោយ ស៊ែរ ឡាច ផុស នីមួយៗ (Share , like , post) នៃផែក (page) របស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ ដូចមានភ្ជាប់ជូន ។ ការចូលរួម និងការស្វែងយល់របស់បងប្អូន នឹងបង្ហាញកាន់តែច្បាស់ពីស្មារតីស្រឡាញ់ ការពារ ថែរក្សា មរតក ដូនតាយើង។ សូមអរគុណ

Posted by សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ – UYFC Heritage on Thursday, August 6, 2020

Leave a Reply

Your email address will not be published. Required fields are marked *