សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ បានជម្រាបជូនដំណឹងអំពីការផ្ដល់អាហារូបករណ៍របស់ក្រុមហ៊ុន Booyoung Group ដល់និស្សិតខ្មែរដែលកំពុងសិក្សានៅកូរ៉េខាងត្បូង។ ខ្លឹមសារនៃលិខិតនេះមានដូចខាងក្រោម៖
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េមានកិត្តិយស សូមជម្រាបជូនដំណឹងដល់និស្សិតខ្មែរកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េទាំងអស់ជ្រាបថា៖ ក្រោមកិច្ចសហការរវាង ស្ថានឯកអគ្គរាជទូតកម្ពុជាជាមួយមូលនិធិអប់រំ និងវប្បធម៌ Woojung របស់ក្រុមហ៊ុន Booyoung Group មូលនិធិ Woojung នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរមួយចំនួនដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េសម្រាប់ឆមាសទី២ ឆ្នាំ២០២០។ លក្ខខណ្ឌនៃការស្នើសុំអាហារូបករណ៍របស់មូលនិធិ និងឯកសារស្នើសុំមានដូចខាងក្រោម៖
១-ជានិស្សិតដែលកំពុងស្វែងរកជំនួយឧបត្ថម្ភសម្រាប់ជួយសម្រួលដល់ថ្លៃសិក្សា ឬថ្លៃស្នាក់នៅ។
២-មិនមែនជានិស្សិតដែលទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
៣-ជានិស្សិតដែលមានពិន្ទុចាប់ពី ៨០ពិន្ទុឡើង (សមាមាត្រនឹងនិទ្ទេស Bឡើង)។
៤-ជានិស្សិតដែលមានអត្តចរិកស្លូតបូត។
៥-ឯកសារស្នើសុំ៖
- Application Form,
- Certificate of Admission,
- Certificate of Enrollment (Original Copy),
- Transcript(Original Copy),
- Recommendation Letter by Dean or Professor,
- Self Introduction (1 page),
- Study Plan for 2nd semester of 2020,
- ថតចំលងសៀវភៅធនាគារជាមួយនឹងលេខគណនី, និង
- រូបថតផ្ទៃស១សន្លឹក (៤*៦)។
៦-ផុតកំណត់ទទួលពាក្យត្រឹម ថ្ងៃចន្ទ ទី ១០ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង ៥រសៀល។
៧-មូលនិធិអប់រំ និងវប្បធម៌ Woojung នឹងធ្វើការសម្ភាស និងជ្រើសរើស ដោយផ្ទាល់។
បញ្ចាក់៖ សូមផ្ញើឯកសារមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមអាសយដ្ឋាន서울시 중구 세종대로 55, 부영태평빌딩 14층 (캄보디아대사관) តាមរយៈ우채국។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
– លោក ជា លីសែ 010-4447-7168
– លោក ខាត់ ចិន 010-9718-9455
និស្សិតខ្មែរដែលកំពុងសិក្សានៅកូរ៉េខាងត្បូង ដែលចាប់អារម្មណ៍អាចធ្វើការទាញយកទម្រង់បំពេញបែបបទតាមតំណខាងក្រោមនេះ