ទូតខ្មែរមកដល់ឆុនណាន ចូលរួមខួបលើកទី១០ មជ្ឈមណ្ឌលគាំពារពលករបរទេស និងឆ្លៀតជួបសំណេះសំណាលជាមួយក្រុមស្រ្តីខ្មែររៀបការនៅឆុនណាន

ឆុនណាន៖ កាលពីថ្ងៃសុក្រទី ២៤ កក្កដា ២០២០ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ បានចូលរួមកម្មវិធីអបអរសាទរគំរប់ខួបលើកទី១០ នៃការបង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេសនៅឆុនណាន Cheonan support center for foreign workers។

ក្នុងឱកាសចូលរួមនោះ លោកទូតបានលើកឡើងពីអារម្មណ៍កក់ក្តៅដែលគាត់ទទួលបាននៅឆុនណាន ទាំងជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់កូរ៉េជាច្រើនវិស័យដូចជា អាជ្ញាធរទទួលបន្ទុកការងារពលករបរទេស អាជ្ញាធរអន្តោប្រវេសន៍ អាជ្ញាធរទទួលបន្ទុកកិច្ចការងារក្រុមគ្រួសារពហុវប្បធម៌ ដែលបានបង្កលក្ខណៈឱ្យគាត់ផ្ទាល់ដែលក្នុងនាមជាអ្នកតំណាងអាណាព្យាបាលរបស់ពលរដ្ឋខ្មែរនៅកូរ៉េនេះ បានឃើញពីកិច្ចគាំពារ ក៏ដូចជាការថែទាំរបស់ពួកគាត់ចំពោះពលរដ្ឋយើង។

ក្នុងកម្មវិធីនេះ ក៏មានសំណេះសំណាលជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌល ក៏ដូចជាការផ្តល់លិខិតសរសើរចំពោះសមិទ្ធិផលការងារជួយគាំពារពលករខ្មែរកន្លងមកផងដែរ។

មជ្ឈមណ្ឌលគាំពារពលករបរទេស និងមជ្ឈមណ្ឌលគាំពារស្រ្តីបរទេសនៅតាមតំបន់ផ្សេងៗក្នុងប្រទេសកូរ៉េ មានសារៈសំខាន់ណាស់នៅក្នុងកិច្ចផ្តល់សេវាគាំពារដល់បងប្អូនខ្មែរយើង ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពអោយល្អប្រសើរឡើង។ ក្នុងនោះដែរ មជ្ឈមណ្ឌលក៏ដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចការងារមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងពលករ ដោយសហការជាមួយអជ្ញាធរមូលដ្ឋាន ក៏ដូចជាជាមួយស្ថានទូតកម្ពុជាផងដែរ។

ក្នុងថ្ងៃដដែលនោះដែរ ក្រុមការងារស្ថានទូតដឹកនាំលោកឯកអគ្គរាជទូត បានទៅស្វែងយល់អំពីការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរកូរ៉េមកលើស្ត្រីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ និងបានជួបសំណេះសំណាលជាមួយបងប្អូននារីយើងប្រកបដោយមនោសញ្ជេតនារីករាយ និងស្និទ្ធស្នាល ក្នុងកម្មវិធីមានដូចជា៖

(១) ការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ Cheonansi city multicultural immigrants center

(២)​ ការចុះជួបសំណេះសំណាលជាមួយប្រធាន Cheonansi multicultural family support center

និង (៣) ការជួបសំណេះសំណាលជាមួយក្រុមស្រ្តីរៀបការក្នុងតំបន់ Cheonan។

 

Leave a Reply

Your email address will not be published. Required fields are marked *