ជួយខ្មែរយើងផង តិចក្តី ច្រើនក្តី!!​ នារីខ្មែរម្នាក់ កើតជម្ងឺចម្លែកឡើងស្នាមក្រម៉ធំៗ ទាំងផ្ទាំងពាសពេញខ្លួន កំពុងព្យាបាលនៅមន្ទីរពេទ្យកូរ៉េ

កូរ៉េខាងត្បូង៖ បងប្អូនខ្មែរនៅកូរ៉េមួយរូប កើតជម្ងឺចម្លែក ហើយឥឡូវកំពុងត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យនៅក្នុងប្រទេសកូរ៉េ។

បើតាមការរៀបរាប់ក្នុងគណនីហ្វេសប៊ុក 한지원 នៅល្ងាចថ្ងៃទី ២៦ កក្កដា​ ២០២០នេះ អ្នកជម្ងឺខាងលើនេះដែលជាបងប្អូនរបស់គាត់ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែពេទ្យក៏មិនទាន់ដឹងថាអាការៈគាត់ ដែលមានស្នាមអុជៗ និងក្រម៉ធំៗទាំងផ្ទាំងពេញទាំងខ្លួននោះ ជាជម្ងឺអ្វីឱ្យប្រាកដដែរ។  

សូមបងប្អូនទាំងអស់គ្នាដែលជាខ្មែរដូចគ្នា មេត្តាជួយចែករំលែក ហើយអាចចូលរួមជួយទៅតាមលទ្ធភាព​ និងសទ្ធាដល់អ្នកជម្ងឺផ្ទាល់ផងដែរ ។ លេខកុងរបស់គាត់ផ្ទាល់ មាននៅក្នុងរូបភាពខាងក្រោម ហើយនឹងលេខទូរសព្ធ័គាត់ 01055896518 ។ តិចក្តីច្រើនក្តី សូមបងប្អូនជួយគាត់ផង គាត់គ្មានទីពឹងទេ ?? ដែលទាំងនេះសុទ្ធតែជាទឹកចិត្តជួយយកអាសារជាតិខ្មែរតែមួយ។

បងប្អូនក៏អាចទាក់ទងផ្ទាល់ទៅគណនីហ្វេសប៊ុក 한지원 ដើម្បីអាចសួរនាំបន្ថែមផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *