នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាត ឱ្យផ្អាកបណ្តោះអាសន្នជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ពីថ្ងៃទី១ សីហា ២០២០ ដើម្បីទប់ស្កាត់កូវីដ-១៩

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានស្នើសុំគោលការណ៍អនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបិទជាបណ្តោះអាសន្នជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០។

ចំពោះសំណើសុំគោលការណ៍ផ្អាកបណ្តោះអាសន្ននូវជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ីនេះ គឺអាស្រ័យទៅលើការកើនឡើងខ្លាំងនៃករណីនាំចូលកូវីដ-១៩ ពីប្រទេសទាំងពីរខាងលើ ដែលក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយនេះ គេឃើញមានចំនួនករណីនាំចូលកូវីដ-១៩ ពីប្រទេសម៉ាឡេស៊ីរហូតដល់ ៥៥នាក់ និងច្រើនករណីទៀតពីប្រទេសឥណ្ឌូណេស៊ី។

លើសពីនោះទៀត ដោយសារអំឡុងពេលនៃខែសីហា និងកញ្ញាខាងមុខ ដែលប្រជាជនកម្ពុជានឹងមានពេលវេលាឈប់សម្រាកច្រើនផងនោះ អាចនឹងនាំឱ្យមានហានិភ័យខ្ពស់ ប្រសិនបើនៅតែមានករណីនាំចូលមកច្រើនដូចនេះ។

ជាចំណារតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានចារ «យល់ព្រម» ចំពោះសំណើរនេះរួចហើយ។

លិខិតគោរពជូន សម្តេចតេជោ មានខ្លឹមសារដូចខាងក្រោមនេះ៖

 

Leave a Reply

Your email address will not be published. Required fields are marked *