ប្រយ័ត្នមែនទែន! កូរ៉េខាងត្បូងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស អជ្ញាធរឧតុនិយមបានចេញសេចក្តីព្រមានឱ្យប្រុងប្រយ័ត្នទាំងអស់គ្នា

សេអ៊ូល៖ អជ្ញាធរឧតុនិយមកូរ៉េខាងត្បូងបានប្រកាសឱ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារភ្លៀងបានបន្តបង្អុលធ្លាក់យ៉ាងខ្លាំងនៅក្នុងទីក្រុងសេអ៊ូល និងតាមបណ្តាផ្នែកផ្សេងៗជាច្រើនទូទាំងប្រទេស។

រដ្ឋបាលឧតុនិយមកូរ៉េ នៅយប់ថ្ងៃព្រហស្បត្តិ៍នេះ បានចេញប្រកាសសេចក្តីព្រមានពីការបង្អុលភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់អាគ្នេយ៍នៃប្រទេស មានដូចជាតំបន់ប៊ុសាន អ៊ុលសាន និងឃ្យ៉ុងសានខាងត្បូង។

រីឯតំបន់សេអ៊ូល អ៊ីនឆន និងខេត្តឃ្យ៉ុងគី ហ្គាងវ៉ុន ឈុងឆុនខាងត្បូង និងឃ្យ៉ុងសានខាងជើង បានទទួលរងឥទ្ធិពលភ្លៀងខ្លាំងនេះផងដែរ ដែលមានកម្ពស់ទឹកភ្លៀងដល់ ១០០មីលីម៉ែត្រ។

ផ្លូវមួយចំនួនក្នុងទីក្រុងសេអ៊ូល ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន ហើយមានការរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិផ្សេងៗដល់ជាង ៣០ ករណីហើយ ក្នុងតំបន់អ៊ីនឆន់។

ជាទូទៅ ការព្រមានពីភ្លៀងខ្លាំងធ្វើឡើងនៅពេលដែលកម្ពស់ទឹកភ្លៀងកើនដល់ ៩០ មីលីម៉ែត្រ ក្នុងរយៈពេលបីម៉ោងជាប់គ្នា ឬ ១៨០ មីលីម៉ែត្រក្នុងរយៈពេល ១២ ម៉ោង។

សូមបងប្អូនខ្មែរយើង ប្រយ័ត្នប្រយ៉ែងទាំងអស់គ្នា ទាំងសុវត្ថិភាពផ្ទាល់ និងសុវត្ថិភាពទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗផងដែរ។

 

អ្នកធ្វើដំណើរដើរកាត់ភ្លៀងខ្លាំងនៅក្នុងទីក្រុងសេអ៊ូល
ទីប្រជុំជនក្នុងទីក្រុងប៊ូសាន លិចដោយជំនន់ទឹកភ្លៀង
ស្ថានីយ៍រថភ្លើងក្រោមដីនៅប៊ូសាន លិចដោយសារជំនន់ទឹកភ្លៀង
ក្រុមសមត្ថកិច្ចជួយរថយន្តមួយគ្រឿងជាប់គាំងក្នុងទឹកលិចផ្លូវនៅទីក្រុងសេអ៊ូល

Leave a Reply

Your email address will not be published. Required fields are marked *