ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៣ កក្កដា ២០២០ នេះ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសពីទុនបម្រុងបរទេសរបស់កម្ពុជាដែលមានរក្សាទុកនាពេលបច្ចុបន្ននេះ។
តួនាទីរបស់ធនាគារចម្បងមួយគឺការបោះផ្សាយរូបិយវត្ថុជាតិ ហើយក៏ត្រូវធានាតម្លៃរូបិយវត្ថុទាំងនោះដែរ ដែលតម្រូវឱ្យរាល់ការបោះផ្សាយត្រូវមានបដិភាគ ជាទ្រព្យដែលមានតម្លៃ។ ទ្រព្យទាំងនោះហើយ ដែលគេហៅថា «ទុនបម្រុងអន្តរជាតិ» ហើយត្រូវរក្សាទុកឱ្យមានសុវត្ថិភាព។ បើគិតជាតម្លៃនៃទុនបម្រុងអន្តរជាតិដែលកម្ពុជាមាន គិតជាដុល្លារអាម៉េរិក គឺរហូតដល់ ១៩.៥ ប៊ីលានដុល្លារអាម៉េរិក គិតត្រឹមចុងខែមិថុនា ២០២០។
ជាការអនុវត្ត ធនាគារជាតិត្រូវវិនិយោគលើឧបករណ៍ដែលមានស្ថិរភាពខ្ពស់ ដូចជារូបិយប័ណ្ណខ្លាំង និងមាស។
បើតាមសេចក្តីប្រកាសនេះ បច្ចុប្បន្ន ធនាគារជាតិរក្សាមាស ៣៦,៥ តោន ក្នុងនោះ៖
១. មាស ១២,៤តោន ជាកេរ្តិ៍មរតកមុនសម័យសង្គ្រាម ទុកនៅប្រទេសស្វីស
២. មាស ១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្ដាលអង់គ្លេស
៣. មាស ១០តោន រក្សាទុកនៅកម្ពុជា។