កូរ៉េខាងត្បូង៖ កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារស្រ្តីស្ថានទូតកម្ពុជា ដឹកនាំដោយលោកជំទាវ ញឹម ដាវី ភរិយាឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា បានចុះជួបពិភាក្សាជាមួយវេជ្ជបណ្ឌិត ព្រមទាំងពាំនាំថវិកា និងម្ហូបអាហារយកទៅឧបត្តម្ភដល់ប្អូនស្រី ឡ ឆ វ ដែលវះកាត់សរសៃបេះដូង និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ Gangbuk Samsung Hospital។
ស្ថានភាពសុខភាពរបស់ប្អូនស្រីមានលក្ខណៈធូរស្រាលបានយ៉ាងឆាប់រហ័ស ដែលក្នុងនោះវេជ្ជបណ្ឌិតគ្រោងអនុញ្ញាតឱ្យវិលត្រលប់ទៅសម្រាកនៅផ្ទះ។ ក្រុមការងារស្ថានទូតបានពិភាក្សា និងស្នើសុំដល់មន្ទីពេទ្យឱ្យធ្វើការបញ្ចុះតម្លៃព្យាបាលដល់ប្អូនស្រី ដោយក្នុងនោះទទួលបានលទ្ធផលជាវិជ្ជមាន។ សូមបញ្ជាក់ថាប្អូនស្រីពុំមានសាច់ញាត្តិនៅកូរ៉េ ក៏ប៉ុន្តែមានមិត្តភ័ភ្រ្ភជិតស្និទនៅជួយថែទាំ។
ក្នុងនោះដែរ ក្រុមការងារក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមជ្ឈមណ្ឌលគាំពារពលករក្វាងជូធំ និងសប្បុរសជនទាំងអស់ដែលបានជួយសម្របសម្រួលដល់ប្អូន និងការចូលរំលែកថវិកាដល់ប្អូនស្រីកន្លងមក។
សូមស្មារតីខ្មែរជួយខ្មែរមាននៅក្នុងក្រអៅបេះដូងរបស់ប្អូនខ្មែរនៅកូរ៉េជាររៀងរហូត។
សូមជូនពរប្អូនស្រីមានសុខភាពល្អដូចដើម និងឆាប់បានទៅបម្រើការងារដូចដើម។