ចែករំលែកផង!! មជ្ឈមណ្ឌលគាំពារពលករបរទេសសេអ៊ូល មានសេវាពិនិត្យសុខភាពច្រើនមុខ សម្រាប់ពលករខ្មែរ E-9 តែ ២០នាក់ប៉ុណ្ណោះ

មជ្ឈមណ្ឌលគាំពារពលករបរទេសសេអ៊ូល នឹងមានផ្តល់សេវាពិនិត្យសុខភាពជូនដល់បងប្អូនពលករខ្មែរយើងកាន់វីសា E-9 ដូចមានក្នុងសេចក្តីប្រកាសខាងក្រោម៖

ជម្រាបសួរ បងប្អូនទាំងអស់គ្នា♥️

មជ្ឈមណ្ឌលគាំពារពលករបរទេសសេអ៊ូលយើងខ្ញុំ មានសេវាពិនិត្យសុខភាព កាលបរិច្ឆេទនៃការពិនិត្យ

នៅថ្ងៃអាទិត្យ ទី9 ខែសីហា ឆ្នាំ2020 វេលាម៉ោង13 : 00 ~16 : 00 ខាងមុខនេះ

មានពិនិត្យដូចជា ពិនិត្យធ្មេញ លាងសម្អាតធ្មេញ, ពិនិត្យផ្នែកឆ្អឹង, ផ្នែកខាងក្នុងរាងកាយ, រោគស្ត្រី, ថតកាំរស្មីអុិច, ពិនិត្យអេកូ។ល។

បញ្ជាក់ : បានតែបងប្អូនដែលកាន់វីសារ E_9, ត្រូវការតែ 20នាក់តែប៉ុណ្ណោះ និងមិនមានពិនិត្យឈាមទេ។ ដូច្នេះលទ្ធផលពិនិត្យ នឹងអាចទទួលបាននៅ2សប្តាហ៍ក្រោយ។

Leave a Reply

Your email address will not be published. Required fields are marked *