ក្រុមហ៊ុនយក្សកូរ៉េខាងផលិតនាវា ២ ផ្សេងគ្នា ប្រជែងគ្នាក្នុងការបង្កើតគម្រូនាវាចម្បាំងដឹកយន្តហោះជំនាន់ក្រោយរបស់កូរ៉េខាងត្បូង

សេអ៊ូល៖ ក្រុមហ៊ុនផលិតកប៉ាល់ធុនធំ Hyundai Heavy Industries Co. និង Daewoo Shipbuilding & Marine Engineering Co. បានប្រជែងគ្នាដាក់សំណើរលទ្ធកម្មបង្កើតគម្រូនាវាចម្បាំងដឹកយន្តហោះជំនាន់ក្រោយសម្រាប់កូរ៉េខាងត្បូង បើតាមការរាយការណ៍ពីថ្ងៃពុធនេះ។

ការដាក់ស្នើលទ្ធកម្មនេះជាគម្រោងរបស់អង្គភាពលទ្ធកម្មសព្វាវុធរ​បស់កូរ៉េ DAPA ក្នុងការស្វែងរកសំណើគម្រូរចនានៃនាវាចម្បាំងដឹកយន្តហោះជំនាន់ក្រោយ ទំងន់ដល់ ៦០០០ តោន ដែលគេឱ្យឈ្មោះថា Korea Destroyer Next Generation (KDNX) ដែលអ្នកឈ្នះនឹងត្រូវបានប្រកាសក្នុងអំឡុងខែតុលាខាងមុខ។

គម្រោងនេះមានទំហំទឹកប្រាក់ដល់ ១៧.៦ លានដុល្លារ ដែលនឹងផ្តោតលើទំហំ សមត្ថភាព ប្រព័ន្ធបំពាក់សព្វាវុធ និងសម្ភារៈប្រើប្រាស់នានាក្នុងនាវា ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែខាងមុខ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Hyundai Heavy Industries Co. ផលិតបានកប៉ាល់ចម្បាំងដល់ ៨០ គ្រឿង ដែលរួមមានទាំងនាវាចម្បាំងដឹកយន្តហោះផងដែរ។ រីឯ Daewoo Shipbuilding & Marine Engineering Co. វិញតាមពីក្រោយដោយអាចផលិតនាវាចម្បាំងបាន ៤០ គ្រឿង និងនាវាមុជទឹក ២០គ្រឿងផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *