ចែករំលែកជាថ្មី!! បែបបទផ្សេងៗ ពលករខ្មែរវីសា (E-9) ត្រូវអនុវត្តដាច់ខាតដើម្បីអាចចូលទៅកាន់ប្រទេសកូរ៉េ ក្នុងអំឡុងពេលកូវីដ-១៩នេះ

សេចក្តីណែនាំអំពីការប្រុងប្រយ័ត្នសម្រាប់ការចាកចេញជាបណ្តោះអាសន្នរបស់ពលករបរទេស (E-9) ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩៖

● ពលករបរទេស (E-9) ដែលបានចាកចេញពីប្រទេសកូរ៉េជាបណ្តោះអាសន្ន ត្រូវតែមានលិខិតបញ្ជាក់ទីតាំងចត្តាឡីស័កមុនពេលចូលប្រទេសកូរ៉េ ហើយប្រសិនបើមិនមានលិខិតនេះទេ នោះគេនឹងធ្វើការរឹតត្បិតចំពោះការចេញសំបុត្រយន្តហោះ ធ្វើដំណើរចូលទៅក្នុងប្រទេសកូរ៉េ។

※ ដើម្បីទទួលបានលិខិតបញ្ជាក់ចត្តាឡីស័កនេះចាំបាច់គឺត្រូវមកកាន់មជ្ឈមណ្ឌលEPSប្រចំានៅប្រទេសកម្ពុជាយ៉ាងហោចណាស់ មួយសប្តាហ៍មុនថ្ងៃចេញដំណើរក្នុងការដាក់ពាក្យស្នើសុំ លិខិតនេះ (ប្រសិនបើពេលវេលាតានតឹង វាអាចនឹងពិបាកក្នុងការចេញលិខិតនេះ)។

● ចំពោះជនបរទេសដែលស្នាក់នៅប្រទេសកូរ៉េរយៈពេលវែង​ ដែលមានបំណងចង់វិលត្រលប់ចូលប្រទេសកូរ៉េវិញ ក្រោយពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២០នេះតទៅ នឹងតម្រូវឱ្យមានលិខិតអនុញ្ញាតិឱ្យចូលប្រទេសកូរ៉េ និងលិខិតបញ្ជាក់សុខភាពនៅពេលដែលអ្នកចូលក្នុងប្រទេសកូរ៉េ។

● សម្រាប់ការសាកសួរអំពីចម្ងល់នៃដំណើរការណ៍ការវិលត្រលប់ចូលប្រទេសកូរ៉េ សូមខលទៅកាន់លេខ ១៤៣៥ របស់មជ្ឈមណ្ឌលផ្ដល់ព័ត៌មាននៃក្រសួងយុត្តិធម៌។

● សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ HRD-Korea មជ្ឈមណ្ឌល EPS ប្រចាំនៅកម្ពុជា តាមរយៈលេខទូរស័ព្ទ 023-997-844, 023-997-855 និង 023-997-822 រៀងរាល់ម៉ោងធ្វើការ។

※ អាសយដ្ឋានមជ្ឈមណ្ឌល: អាគារPGCT ច្រកចូល A ជាន់ទី2 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

※ រាល់ថ្ងៃចុងសប្តាហ៍និងថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មិនអាចមកដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ចត្តាឡីស័ក និងការសាកសួរព័ត៌មានផ្សេងៗបានទេ។

Leave a Reply

Your email address will not be published. Required fields are marked *