សេចក្ដីជូនដំណឹងពីធ្វើជំរឿនស្តីពីអតីតនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាពីប្រទេសកូរ៉

សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ សូមជូនដំណឹង “ការធ្វើជំរឿនស្តីពីអតីតនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានាពីសាធារណរដ្ឋកូរ៉េ”
សូមធ្វើការចុះឈ្មោះតាមរយៈ https://bit.ly/2VdS9mg

សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ ស្នើសុំការចូលរួមសហការធ្វើជំរឿនស្តីពីអតីតនិស្សិតខ្មែរដែលបាន បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានានៅសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណង៖
១. ទទួលដឹងនូវទិន្នន័យចំនួននិស្សិតដែលបានបញ្ចប់សិក្សាពីសាធារណរដ្ឋកូរ៉េ
២. សម្រួលដល់ការណែនាំដោយផ្ទាល់ដល់ក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ ដែលមានបំណងចង់បាន និស្សិតខ្មែរបម្រើការងារវិនិយោគនៅកម្ពុជា និងកូរ៉េ (ដោយមានការអនុញ្ញាត ពីនិស្សិតសាមីខ្លួនជាមុន)
៣. រឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមនិស្សិតខ្មែរ និងអតីតនិស្សិតដែលបាន បញ្ចប់ការសិក្សានៅសាធារណរដ្ឋកូរ៉េ
៤. ចងក្រង និងបោះពុម្ពផ្សាយនូវនិក្ខេបទ អត្ថបទស្រាវជ្រាវ និងទម្រង់នៃការសរសេរអត្ថបទស្រាវជ្រាវ ដល់និស្សិតខ្មែរ។
៥. ការជួបជុំញុំាអាហារសាមគ្គីប្រចាំឆ្នាំ ដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍

សូមធ្វើការចុះឈ្មោះតាមរយៈ https://bit.ly/2VdS9mg

Leave a Reply

Your email address will not be published. Required fields are marked *