កូរ៉េខាងត្បូងនឹងបង្ហោះផ្កាយរណបទំនាក់ទំនងយោធាដំបូងបង្អស់របស់ខ្លួននៅថ្ងៃស្អែក ដោយក្រុមហ៊ុន Space X

សេអ៊ូល៖ ផ្កាយរណបទំនាក់ទំនងយោធាដំបូងគេបង្អស់របស់កូរ៉េខាងត្បូង ត្រូវបានបង្ហោះទៅក្នុងលំហរក្នុងសបា្តហ៍នេះ បើតាមការបង្ហាញពីគេហទំព័រនៃការបង្ហោះផ្កាយរណបរបស់អាម៉េរិក។

ផ្កាយរណប Anasis-II គ្រោងនឹងធ្វើការបង្ហោះចេញពីរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក តាមរយៈគ្រាប់រុក្កែត Falcon 9 Block 5 របស់ក្រុមហ៊ុនអវកាសអាម៉េរិក Space X នៅថ្ងៃអង្គារទី ២១ កក្កដា ស្អែកនេះ ម៉ោង ៩ ព្រឹក ម៉ោងនៅទីក្រុងសេអ៊ូល។

បើតាមការព្យាករណ៍ អាកាសធាតុអាចនឹងមានលក្ខណៈអំណោយផលរហូតដល់ ៧០ ភាគរយ នៅថ្ងៃដែលគេនឹងបង្ហោះ។

ផ្កាយរណបនេះ នេះត្រូវបានពន្យារពេលបង្ហោះប៉ុន្មានសប្តាហ៍កន្លងមក ដោយដំបូងបង្អស់គ្រោងនឹងបង្ហោះកាលពីដើមខែកក្កដា តែពន្យារដល់ថ្ងៃទី ១៤ កក្កដា ហើយក្រោយមកទៀតដល់ថ្ងៃទី ២០ កក្កដានេះ តែត្រូវពន្យារបន្តទៅថ្ងៃស្អែកវិញ។ ការបន្តពន្យារនេះដោយសារកត្តាច្រើនដូចជាកត្តាបច្ចេកទេស និងអាកាសធាតុ។

សូមបញ្ជាក់ថា ការបង្ហោះផ្កាយរណបយោធានេះ ជាផ្នែកមួយនៃគម្រោងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន ដែលក្នុងនោះមានការបញ្ជាទិញយន្តហោះប្រយុទ្ធ F-35A ដល់ទៅ៤០គ្រឿង ពីក្រុមហ៊ុនផលិតសព្វាវុធអាម៉េរិកកាលពីឆ្នាំ២០១៤ ផងដែរ ហើយក្រុមហ៊ុន Lockheed Martin ដដែលនេះបានបន្តទទួលបានកុងត្រាផលិតផ្កាយរណបសម្រាប់កូរ៉េខាងត្បូងតាំងពីឆ្នាំ ២០១៦ ផងដែរ។

សម្រាប់បច្ចុប្បន្ននេះ យោធាកូរ៉េខាងត្បូងពឹងផ្អែកលើផ្កាយរណបអន្តរជាតិ ដែលមានលក្ខណៈត្រឹមជាផ្កាយរណបស៊ីវិលប៉ុណ្ណោះ ក្នុងការទំនាក់ទំនងរបស់ខ្លួន។

 

Leave a Reply

Your email address will not be published. Required fields are marked *