សេចក្ដីជូនដំណឹងស្ដីពីជំនួយថវិកាប្រមាណ 4,000,000វ៉ុន ដល់អ្នកមានជំងឺធ្ងន់ធ្ងរសម្រាកនៅមន្ទីរខ្វះលទ្ធភាព

 

ពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ សូមចំរើនពរដល់បណ្តាសមាគមខ្មែរ និងបងប្អូនជនរួម ជាតិខ្មែរឲ្យបានជ្រាបថា៖ បើសិនបងប្អូនដឹងបានឮថាមានបង ប្អូនពលករ ពលការិនី ឬបងប្អូនខ្មែរមានជំងឺធ្ងន់ធ្ង
រកំពុងសំរាកព្យាបាល ឬត្រូវវះកាត់ ដេកពេទ្យហើយខ្វះលទ្ធភាពចេញថ្លៃពេទ្យ ស្ថាប័នកាសែត(법보신문)ផ្សាយដំណឹងពុទ្ធសាសនានឹងជួយជាថវិកាប្រមាណ 4,000,000វ៉ុន។

សូមបញ្ជាក់ថាសម្រាប់តែអ្នកមានជំងឺធ្ងន់ធ្ងរសម្រាកនៅមន្ទីរហើយខ្វះលទ្ធភាពតែប៉ុណ្ណោះ។អាចទទួលបានចាប់ថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ នេះ។

ដំណឹងនេះសម្រាប់អ្នកតំបន់ជុំវិញក្រុងសេអ៊ូល ក្យង់គី អីនឆន់ និងតំបន់ឆន់ណា
នជាដើម។ 법보신문 외국인 돕기

> 010-9276-2660 (Jayaraketo)

>01099005771 (법보신문 기자)

Leave a Reply

Your email address will not be published. Required fields are marked *