ក្រុមហ៊ុនកូរ៉េរកឃើញម៉ាស៊ីនដំបូងអា​ចសម្លាប់មេរោគកូរ៉ូណានៅក្នុងបរិយាកាស និងពិចារណាវិនិយោគដំឡើងរោងចក្រនៅកម្ពុជាផងដែរ

សេអ៊ូល៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងសហការី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នេះ បានអញ្ជើញបំពេញទស្សនកិច្ចនៅរោងចក្រផលិតម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមានលទ្ធភាពក្នុងការសម្លាប់មេរោគកូរ៉ូណា និងមេរោគដទៃទៀតដែលមានក្នុងបរិយាកាសរបស់ក្រុមហ៊ុន Personal & People Group ដែលជាក្រុមហ៊ុនធំជាងគេនៅប្រទេសកូរ៉េ។

ក្នុងទស្សនកិច្ចស្វែងយល់នេះ ក្រុមហ៊ុន Person & People Group បានផ្ដល់នូវម៉ាស៊ីនដែលរោងចក្រគាត់ផលិតចំនួន ៣ គ្រឿងប្រភេទខុសគ្នា ជូនមកកម្ពុជាដើម្បីសាកល្បងប្រើប្រាស់ ហើយនឹងពិចារណាក្នុងការដំឡើងរោងចក្រនៅប្រទេសយើងនាពេលអនាគតផងដែរ។

សូមបញ្ជាក់ថា ប្រទេសកូរ៉េរកឃើញម៉ាស៊ីនដំបូងដែលមានសមត្ថភាពសម្លាប់មេរោគកូរ៉ូណានៅក្នុងបរិយាកាស និងបានលក់ចេញជាច្រើនប្រទេស។

 

Leave a Reply

Your email address will not be published. Required fields are marked *