សេអ៊ូល៖ តបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ Seoul National University Hospital (SNUH) ឯកអគ្គរាជទូតកម្ពុជា និងសហការី នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ បានចុះទស្សនកិច្ចស្វែងយល់ពីសេវាព្យាបាល និងថែទាំសុខភាពរបស់មន្ទីរពេទ្យ ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលទំនើប និងប្រព័ន្ធបណ្ដាញព័ត៌មានផ្ដល់ និងទទួលពីអ្នកជំងឺដ៏ទំនើបដែលកម្របានឃើញ។
ក្នុងកិច្ចពិភាក្សាឯកអគ្គរាជទូតបានថ្លែងនៅការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ហើយបានស្នើ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យដើម្បីពិនិត្យលទ្ធភាព ក្នុងការបើកសាខានៅប្រទេសកម្ពុជាផងដែរ។
មន្ទីរពេទ្យ Seoul National University Hospital (SNUH) ជាមន្ទីរពេទ្យលំដាប់ខ្នាតធំនៅកូរ៉េ និងមានអាយុកាលចំណាស់នៅកូរ៉េ ដែលត្រូវបានបង្កើតដំបូងតាំងពីឆ្នាំ១៩០០ និងបានបន្តវិវត្តខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។