សេអ៊ូល៖ បន្លែសហគមន៍ ដែលជាគំនិតផ្តួចផ្តើម និងទទួលបានការឧបត្ថម្ភទាំងស្រុងរបស់ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ឥឡូវនេះបានចេញលក់នៅលើទីផ្សារបានហេីយ ?
?បងប្អូនដែលមានចំណាប់អារម្មណ៍អាចជួយទិញបន្លែសហគមន៍ = ជួយស្រ្តីខ្មែរនៅកូរ៉េ
បងប្អូនអាចកុម៉្មង់បាន
- ជីនាងវង 1កញ្ចប់ 3000w ; 5000w
- ជីយួន 1កញ្ចប់ 3000w ; 5000w
- ស្លឹកម្ទេស 1កញ្ចប់ 3000w ; 5000w
- ត្រួយល្ពៅ 1kg 8000w
- សាលាដ 1kg 5000w(អាចលាយគ្រប់ប្រភេទ)
?ទិញ ១ មុខតិចៗក៏បាន
?បញ្ជាក់៖ រាល់ថវិកាដែលបានមកពីការលក់បន្លែ ១០០% នឹងយកទៅឧបត្ថមដល់បងប្អូនស្រ្តីខ្មែរនៅកូរ៉េ ដែលគាត់ជួបបញ្ហា រឺផលវិបាកក្នុងការរស់នៅប្រទេសកូរ៉េ!
?បងប្អូនក៏អាចជួយលក់បានដែរ តែមិនមានប្រាក់ចំនេញទេ ! ខ្មែរជួយខ្មែរ ??
សូមបញ្ជាក់ថា គម្រោងបន្លែសហគមន៍នេះ បានចាប់ផ្តើមអនុវត្តបាន ២ សហគមន៍រួចមកហើយ នៅតំបន់អានសាន និងគីមផូ។ កម្មវិធីនេះមានគោលបំណងដើម្បីឧបត្ថមគាំទ្រដល់ស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ មានជីវភាពខ្វះខាត ឬអត់ការងារធ្វើ ឬចង់ស្វែងយល់ពីការដាំបន្លែដែលមានតម្រូវការ ជាមួយនឹងតម្លៃខ្ពស់នៅប្រទេសកូរ៉េ។