បន្លែសហគមន៍ដោយស្រី្តខ្មែរនៅកូរ៉េមានលក់លើទីផ្សារហើយ! ជួយទិញបន្លែសហគមន៍ស្មើនឹង ជួយស្រ្តីខ្មែរនៅកូរ៉េ

សេអ៊ូល៖ បន្លែសហគមន៍ ដែលជាគំនិតផ្តួចផ្តើម និងទទួលបានការឧបត្ថម្ភទាំងស្រុងរបស់ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ឥឡូវនេះបានចេញលក់នៅលើទីផ្សារបានហេីយ ?

?បងប្អូនដែលមានចំណាប់អារម្មណ៍អាចជួយទិញបន្លែសហគមន៍ = ជួយស្រ្តីខ្មែរនៅកូរ៉េ

បងប្អូនអាចកុម៉្មង់បាន

  • ជីនាងវង 1កញ្ចប់ 3000w ; 5000w
  • ជីយួន 1កញ្ចប់ 3000w ; 5000w
  • ស្លឹកម្ទេស 1កញ្ចប់ 3000w ; 5000w
  • ត្រួយល្ពៅ 1kg 8000w
  • សាលាដ 1kg 5000w(អាចលាយគ្រប់ប្រភេទ)

?ទិញ ១ មុខតិចៗក៏បាន

?បញ្ជាក់៖ រាល់ថវិកាដែលបានមកពីការលក់បន្លែ ១០០% នឹងយកទៅឧបត្ថមដល់បងប្អូនស្រ្តីខ្មែរនៅកូរ៉េ ដែលគាត់ជួបបញ្ហា រឺផលវិបាកក្នុងការរស់នៅប្រទេសកូរ៉េ!

?បងប្អូនក៏អាចជួយលក់បានដែរ តែមិនមានប្រាក់ចំនេញទេ ! ខ្មែរជួយខ្មែរ ??

សូមបញ្ជាក់ថា គម្រោងបន្លែសហគមន៍នេះ បានចាប់ផ្តើមអនុវត្តបាន ២ សហគមន៍រួចមកហើយ នៅតំបន់អានសាន និងគីមផូ។ កម្មវិធីនេះមានគោលបំណងដើម្បីឧបត្ថមគាំទ្រដល់ស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ មានជីវភាពខ្វះខាត ឬអត់ការងារធ្វើ ឬចង់ស្វែងយល់ពីការដាំបន្លែដែលមានតម្រូវការ ជាមួយនឹងតម្លៃខ្ពស់នៅប្រទេសកូរ៉េ។

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *