ក្រុមការងារស្រ្តីស្ថានទូតខ្មែរ ចុះសួរសុខទុក្ខ និងពាំនាំអំណោយរដ្ឋាភិបាល ជូនដល់ប្អូនស្រីពលការិនីខ្មែរទើបសម្រាលកូន នៅគីមផូ

សេអ៊ូល៖ នៅថ្ងៃទី ១២ កក្កដា ២០២០ ក្រុមការងារស្រ្តីស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ដឹកនាំដោយលោកជំទាវ ញឹម ដាវី បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ផ្តល់ជូនប្អូនស្រី តូ រក្សា ដែលទើបសម្រាលបានកូនប្រុសរស់នៅក្នុងតំបន់គីមផូ។

ប្អូនស្រី តូ រក្សា មានស្រុកកំណើតនៅខេត្តពោធិសាត់ ជាពលករខ្មែរមកធ្វើការនៅកូរ៉េ ដែលកំពុងមានជីវភាពខ្វះខាត ដោយសារពុំអាចធ្វើការបាន ហើយត្រូវដល់ពេលសម្រាល ស្របពេលដែលស្វាមីចប់អាណត្តិការងារត្រូវត្រឡប់ទៅកម្ពុជារង់ចាំធ្លាក់ឈ្មោះឡើងមកកូរ៉េវិញទៀត។ ក្រុមការងារស្រ្តីបានពាំនាំ​អំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល រួមមានថវិកា សម្ភារៈសម្រាប់ទារក អង្ករ ហើយបានផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមទូតផងដែរ។

ក្រុមការងារស្រ្តីស្ថានទូតនឹងបន្ដឃ្លាំមើល និងស្វែងរកជំនួយនានាពីមជ្ឈមណ្ឌលគាំពារស្រ្តីអន្ដោប្រវេសន៍ដើម្បីជួយដោះស្រាយជីវភាពប្អូនស្រ្តីបន្ដទៀត។

Leave a Reply

Your email address will not be published. Required fields are marked *