ឥឡូវនេះ បើអត់ចេះកុំព្យូទ័រ ពិបាកហើយ!! មកដឹងពីតិចនិកងាយៗរៀនប្រើ Word Excel ដោយខ្លួនឯង​ ឬចុះឈ្មោះរៀនជាមួយគ្រូជំនាញក៏បាន

សម្រាប់បច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ បានក្លាយជាធាតុដ៏សំខាន់មួយក្នុងជីវិតរស់នៅ និងអាជីពការងារប្រចាំថ្ងៃយ៉ាងទូលំទូលាយទៅហើយ ជាពិសេសសម្រាប់តម្រូវការរៀបចំឯកសារ ផលិតអត្ថបទ រៀបចំបញ្ជីចំណូលចំណាយ រៀបចំបទបង្ហាញ ការកត់ត្រា និងមុខងារផ្សេងៗទៀតជាច្រើន។ កម្មវិធីដែលសំខាន់ និងលេចធ្លោជាងគេ ក្នុងកិច្ចការទាំងនេះគឺកម្មវិធី Microsoft Office ដែលមានកម្មវិធីតូចៗដូចជា Microsoft Word, Excel, Power Point, Access ជាដើម។

ការប្រើប្រាស់កម្មវិធីនេះ បានក្លាយទៅជាជំនាញបឋមសម្រាប់ការប្រើប្រាស់កុំព្យូទ័រ ក៏ជាជំនាញដែលគ្រប់កន្លែងការងារតែងតែទាមទារឱ្យយើងចេះ ដើម្បីអាចបំពេញការងារនៅកន្លែងគេបាន។ ប្រាកដណាស់ បើយើងមានជំនាញនេះ ទោះបីត្រឹមតិចតួចក៏ដោយ យើងនឹងមានឱកាសកាន់តែល្អ ក្នុងការចាប់យកបានឱកាសការងារល្អៗជាច្រើន ជាមួយនឹងប្រាក់ខែគួរសមផងដែរ។

យ៉ាងណាមិញ បើទោះជាកម្មវិធីនេះត្រូវបានប្រើប្រាស់ទូលំទូលាយក៏ដោយ ក៏នៅមានបងប្អូនខ្មែរយើងមួយចំនួនធំ នៅមិនទាន់បានចាប់ចេះប្រើប្រាស់កម្មវិធីនេះនោះទេ ជាហេតុធ្វើឱ្យពួកគាត់បាត់បង់ឱកាសល្អៗមួយចំនួន។

ថ្ងៃនេះ យើងសូមលើកនាំមកជូននូវតិចនិកមួយចំនួនសម្រាប់រៀនពីកម្មវិធី Microsoft Office  សម្រាប់ប្រើធ្វើការងាររដ្ឋបាលទូទៅ លើប្រព័ន្ធអ៊ីនធើណែត អនឡាញដោយមិនអស់លុយ​៖

១. Khmer Academy

គេហទំព័រនេះបង្កើតដោយមជ្ឈមណ្ឌលកូរ៉េ សហ្វវ៉ែ អេច អ ឌី (Korea Software HRD Centre) ដោយមាននូវឯកសារបង្រៀនជាវីដេអូលើច្រើនមុខវិជ្ជា ក្នុងនោះមានវីដេអូអំពីមេរៀនកុំព្យូទ័រកម្រិតមូលដ្ឋាន (គន្លឹះ និង Microsoft Office)។ នៅក្នុងមេរៀននីមួយៗមានការពន្យល់ស្រួលយល់ជាភាសាខ្មែរ ហើយថែមទាំងមានជាលំហាត់ខ្លះៗសម្រាប់អ្នករៀននៅផ្ទះអាចរៀនអនុវត្តខ្លួនឯងបាន។

២. វេបសាយផ្លូវការរបស់ Microsoft

Microsoft បានធ្វើកំណែរទម្រង់ទំព័រជំនួយសម្រាប់ អ្នកប្រើប្រាស់ Word ច្រើនណាស់ ដោយមានជាបណ្ដុំមេរៀនទាក់ទាញជាច្រើនសម្រាប់ឱ្យអ្នករៀន។

វេបសាយនេះអាចនឹងលំបាកបន្តិចសម្រាប់អ្នកមានភាសាអង់គ្លេសមានកម្រិត បើអ្នកមិនសូវចេះភាសាអង់គ្លេសទេនោះគួរចាប់ផ្ដើមរៀនតាម ២ចំណុចខាងលើវិញ។

៣. YouTube និង Google

វេបសាយរៀនអនឡាញទាំងអស់គ្មានអ្វីសម្បូរបែបដូច YouTube និង Google នោះទេ ឱ្យតែអ្នកដាក់ចិត្តថារៀន ព្រោះថាវេបសាយពីរនេះមានគ្រូចម្រុះជាតិសាសន៍ បទពិសោធន៍ផ្សេងៗគ្នា ឆ្ងល់អី​ដាក់ទៅដឹងតែមានចម្លើយអោយភ្លាម។ កាន់តែប្រសើរទៀតនោះ គឺក្នុង YouTube និង Google នេះមានអ្នកប្រើប្រាស់ខ្មែរយើង បង្កើនជាខ្លឹមសារមេរៀនផ្សេងៗជាច្រើនជាភាសាខ្មែរផងដែរ ងាយស្រួលដល់ការស្វែងរកប្រសិនបើយើងមិនសូវពូកែភាសាអង់គ្លេសទេនោះ។

ទាំងនេះជាប្រភេទគេហទំព័រដែលយើងអាចធ្វើការសិក្សាមេរៀនទាក់ទង Microsoft Office ដោយខ្លួនឯងតាមអនឡាញ ដោយមិនចំណាយថវិកា។

យ៉ាងណាមិញ សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េផ្ទាល់ ក៏អាចមកចុះឈ្មោះរៀនផ្ទាល់នៅ មជ្ឈមណ្ឌលសិក្សាកម្ពុជា-Cambodia Study Center ដែលមានបង្រៀននូវវគ្គថ្នាក់រដ្ឋបាលកុំព្យូទ័រកម្រិតដំបូង និងវគ្គជំនាញដទៃទៀត ដោយគ្រូមានចំណេះ និងជំនាញ រួមទាំងសិល្បិ៍វិធីក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាពទៀតផង ដែលនឹងផ្តល់ជាប្រយោជន៍សម្រាប់អាជីពការងារ និងការប្រើប្រាស់ផ្សេងៗនាពេលអនាគតខាងមុខ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទាក់ទងទំព័រហ្វេសប៊ុក៖ មជ្ឈមណ្ឌលសិក្សាកម្ពុជា-Cambodia Study Center

លេខទូរស័ព្ទ៖ 010-9949-6153 / 010-8098-9599

ទីតាំង៖ ទីក្រុងស៊ូវ៉ុន 수원역 ច្រកលេខ9 នៅជាន់ទី២ លើហាងខ្មែរក្រោមដី។

Leave a Reply

Your email address will not be published. Required fields are marked *