ដំណឹងល្អ! ពីខែនេះ ដល់ចុងឆ្នាំ ២០២២ កូរ៉េខាងត្បូងនឹងទទួលពលករបរទេស មានលិខិតអនុញ្ញាតការងាររួចកន្លងមក ឱ្យចូលមកដល់ទៅលើស ៥ម៉ឺននាក់ឯណោះ ដោយសារកង្វះខាតពលកម្ម

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមជំរុញឱ្យមានការអនុញ្ញាតពលករបរទេសមកក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីអាចមកជួយសម្រាលការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្ម នេសាទ និងឧស្សាហកម្មផ្សេងៗទៀត បន្ទាប់ពីមានការរីករាលដាលនៃមេរោគកូវីដ-១៩ បើតាមការបញ្ជាក់របស់មន្ត្រីជំនាញនៅថ្ងៃអង្គារនេះ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានឱ្យដឹងថា នៅក្នុងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ននេះ នៅតាកសិដ្ឋាន ក្រុមហ៊ុនខាងនេសាទ និងក្រុមហ៊ុនខ្នាតតូច ដែលតែងតែពឹងផ្អែកលើកម្លាំងពលកម្មពីពលករបរទេសនោះ បានកំពុងជួបប្រទះនឹងការខ្វះខាតកម្លាំងពលកម្មខ្លាំង បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ដោយសារការគ្រប់គ្រងព្រំដែនតឹងតែងកន្លងមក បានទប់ស្កាត់លំហូរចូលនៃពលករអន្តោប្រវេសន៍យ៉ាងច្រើន។

ក្រសួងការងារ និងការងារកូរ៉េបាននិយាយថា ខ្លួននឹងអនុញ្ញាតនាំយកពលករបរទេសប្រមាណ ២៦,០០០នាក់ ដែលទទួលបានលិខិតអនុញ្ញាតការងាររួចរាល់ ប៉ុន្តែមិនអាចធ្វើដំណើរទៅកាន់ប្រទេសនេះបាននាពេលកន្លងមក ឱ្យធ្វើដំណើរចូលមកចាប់ផ្តើមការងារនៅចន្លោះខែមិថុនានេះ ដល់ខែសីហាខាងមុខ។

ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូខាងមុខ ក្រសួងនឹងបន្តនាំយកពលករបរទេសចូលមកបន្ថែមទៀតចំនួនដល់ ២៨,០០០នាក់ទៀត។

បើគិតរួមបញ្ចូលទាំងចំនួនពលករបរទេសដែលបានធ្វើដំណើរចូលមកប្រទេសកូរ៉េខាងត្បូងរួចហើយក្នុងឆ្នាំនេះចំនួន ១៩,០០០នាក់ ក្នុងឆ្នាំនេះ នឹងអាចមានពលករបរទេសសរុបប្រហែល ៧៣,០០០នាក់ ដែលនឹងអាចមកដល់ប្រទេសកូរ៉េខាងត្បូង។

ក្នុងឆ្នាំ២០១៩ ចំនួនពលករបរទេសប្រចាំឆ្នាំដែលមកដល់ប្រទេសកូរ៉េខាងត្បូងមានចំនួន ៥១,៣៣៦​នាក់ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះដល់ត្រឹមតែ ៦,៦៨៨នាក់ នាក់នៅឆ្នាំបន្ទាប់ និងត្រឹមតែ​ ១០,៥១០ នាក់នៅឆ្នាំ 2021 ដោយសារតែផលប៉ះពាល់ និងការរឹតត្បិតដោយសារតែជំងឺរាតត្បាត។

ក្រសួងក៏នឹងសម្រួលផ្នែកនៃនីតិវិធីរដ្ឋបាលសម្រាប់និយោជករបស់ពលករបរទេសផងដែរ ព្រមទាំងធ្វើការបង្កើនជើងហោះហើរដែលមិនកំណត់ពេលពីប្រទេសដូចជាឥណ្ឌូនេស៊ី នេប៉ាល់ និងមីយ៉ាន់ម៉ា ដើម្បីជួយពលករអន្តោប្រវេសន៍ធ្វើដំណើរកាន់តែងាយស្រួលមកកាន់ប្រទេសកូរ់េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *