ចែករំលែក! អ្នកចង់ទៅលេងកោះជេជូ ឥឡូវនេះកាន់លិខិតឆ្លងដែនធម្មតាក្នុងដៃ អាចទៅលេងបានហើយ មិនបាច់មានទិដ្ឋាការ (វីសារ) នោះទេ

កូរ៉េខាងត្បូង៖ សម្រាប់អ្នកដែលមានបំណងចង់ទៅលេងកំសាន្តនៅកោះជេជូដ៏ល្បីរបស់កូរ៉េខាងត្បូង ឥឡូវនេះចាប់ពីថ្ងៃទី១ មិថុនា ២០២២នេះមក អាចធ្វើដំណើរទៅបានហើយដោយមិនចាំបាច់ត្រូវការទិដ្ឋាការស្មុគស្មាញអ្វីនោះទេ គឺត្រូវតែលិខិតឆ្លងដែននៅក្នុងដៃតែប៉ុណ្ណោះ។

តាមរយៈការជូនដំណឹងជាសាធារណៈពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ការធ្វើដំណើរទៅកាន់កោះជេជូនៃសាធារណរដ្ឋកូរ៉េ ពុំចាំបាច់មានទិដ្ឋការទៀតនោះទេ។ ហើយក្នុងនោះដែរ អ្នកដែលធ្វើដំណើរទៅកោះជេជូ ដែលកាន់លិខិតឆ្លងដែនធម្មតា (Normal passport) នៃប្រទេសកម្ពុជា រួចមានបំណងចង់បន្តដំណើរទៅតំបន់ផ្សេងៗទៀតនៃសាធារណរដ្ឋកូរ៉េ ត្រូវស្នើសុំ និងទទួលការអនុញ្ញាតការបន្តការស្នាក់នៅតំបន់ (Permission for Extension of Sojourn Area) ពីប្រធានការិយាល័យអន្តោប្រវេសន៍នៃកោះ ជេជូ ជាមុនសិន។ សម្រាប់អ្នកធ្វើដំណើរដែលកាន់លិខិត ឆ្លងដែនផ្លូវការ (Official passport) និងការទូត (Diplomatic passport) ពុំតម្រូវឱ្យស្នើសុំទិដ្ឋការទេ។

សូមបញ្ជាក់ថា កម្មវិធីអនុញ្ញាតឱ្យធ្វើដំណើរមកកាន់ព្រលានយន្តហោះជេជូដោយមិនចាំបាច់មានទិដ្ឋាការនេះ អនុវត្តឡើងតាំងពីឆ្នាំ២០០២មក តែត្រូវផ្អាកអំឡុងពេលកូវីដកន្លងមក ដែលអ្នកធ្វើដំណើរទាំងអស់អាចស្នាក់នៅលើកោះជេជូរយៈពេល៣០ឆ្នាំដោយមិនមានទិដ្ឋាការ តែលើកលែងប្រទេសចំនួន ២៤ចេញ ដែលមិនអាចអនុវត្តគោលការណ៍នេះបាន។

Leave a Reply

Your email address will not be published. Required fields are marked *