(ភាគ២) បងប្អូនខ្មែរនៅកូរ៉េខាងត្បូងជាច្រើននាំគ្នាបង្ហោះវីដេអូ អំពាវនាវបងប្អូននៅកម្ពុជាអញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ ថ្ងៃ០៥ មិថុនា នេះកុំបីខាន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

កូរ៉េខាងត្បូង៖ ស្របពេលដែលព្រឹត្តិការណ៍បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នៅប្រទេសកម្ពុជា មានបណ្តាបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតខ្មែរជាច្រើននៅតាមបណ្តាប្រទេសនានា ដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងថៃជាដើម បាននាំគ្នាផលិតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងជំរុញឱ្យពុកម៉ែ មាមីង បងប្អូនខ្មែរទាំងអស់ ទៅចូលរួមការបោះឆ្នោតដ៏សំខាន់នេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអាចអនុញ្ញាតឱ្យថ្នាក់ដឹកនាំមូលដ្ឋាននៅតាមឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាអាចបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋានបានបន្តទៅទៀត។

ខាងក្រោមនេះជាបណ្តាវីដេអូ ដែលក្រុមការងារយើងបានបន្តចងក្រង និងចែករំលែកបន្តនូវខ្លឹមសារអំពាវនាវរបស់បងប្អូនទាំងអស់គ្នា៖

បងប្រុស ញ៉ ឧត្តម និងបងប្អូនខ្មែរ (គណនីហ្វេសប៊ុក៖ Nhor Oudom) រស់នៅប្រទេសកូរ៉េ

បងប្រុស ងួន ដារិទ្ធិ និងបងប្អូនខ្មែរយើងនៅកូរ៉េ (គណនីហ្វេសប៊ុក៖ Ngoun Darith) រស់នៅប្រទេសកូរ៉េ

បងប្រុស ជិន ភារ័ត្ន (គណនីហ្វេសប៊ុក៖ Phea Rath) ជាពលករបម្រើការ និងរស់នៅប្រទេសកូរ៉េ

បងប្រុស សុខា ពិនិត្យ (គណនីហ្វេសប៊ុក៖ ជីវិត គឺជា ការតស៊ូ) ជាពលករបម្រើការ និងរស់នៅប្រទេសកូរ៉េ

បងប្រុស ជិន ឆាយសុគន់ និងបងប្អូនខ្មែរយើង (គណនីហ្វេសប៊ុក៖ Kla Bong) ជាពលករបម្រើការ និងរស់នៅប្រទេសកូរ៉េ

បងប្រុស គឹម តឹង (គណនីហ្វេសប៊ុក៖ 청년존) ជាប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ

បងប្រុស សួស វាសនា (គណនីហ្វេសប៊ុក៖ Veasna Sous) ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅប្រទេសកូរ៉េ និងបច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុន​ឯកជននៅកូរ៉េ

បងប្រុស សួស ចេស្តា ជានិស្សិតកំពុងសិក្សានៅប្រទេសកូរ៉េ

បងប្រុស សុខ ជា (គណនីហ្វេសប៊ុក៖ Sok Chea) ជាពលករបម្រើការ និងរស់នៅប្រទេសកូរ៉េ

Leave a Reply

Your email address will not be published.