បងប្អូនខ្មែរនៅកូរ៉េខាងត្បូង ច្រើនកុះករនាំគ្នាបង្ហោះវីដេអូ អំពាវនាវបងប្អូននៅកម្ពុជាទាំងអស់អញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី០៥ មិថុនា នេះកុំបីខាន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

កូរ៉េខាងត្បូង៖ ស្របពេលដែលព្រឹត្តិការណ៍បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នៅប្រទេសកម្ពុជា មានបណ្តាបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតខ្មែរជាច្រើននៅតាមបណ្តាប្រទេសនានា ដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងថៃជាដើម បាននាំគ្នាផលិតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងជំរុញឱ្យពុកម៉ែ មាមីង បងប្អូនខ្មែរទាំងអស់ ទៅចូលរួមការបោះឆ្នោតដ៏សំខាន់នេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអាចអនុញ្ញាតឱ្យថ្នាក់ដឹកនាំមូលដ្ឋាននៅតាមឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាអាចបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋានបានបន្តទៅទៀត។

ខាងក្រោមនេះជាបណ្តាវីដេអូ ដែលក្រុមការងារសារព័ត៌មាន Khmer in Asia បានចងក្រង និងចែករំលែកបន្តនូវខ្លឹមសារអំពាវនាវរបស់បងប្អូនទាំងអស់គ្នា៖

ប្អូនស្រី កែវ ពេជ្រស្រីរ័ត្ន (គណនីហ្វេសប៊ុក៖ Rath Rath) អតីតនិស្សិតនៅកូរ៉េខាងត្បូង និងបច្ចុប្បន្នកំពុងធ្វើការនៅក្រុមហ៊ុននៅប្រទេសកូរ៉េ

បងប្រុស អ៊ុល ពន្លក (គណនីហ្វេសប៊ុក៖ 수산나) កំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង

បងប្រុស ញ៉ឹម តាំ (គណនីហ្វេសប៊ុក​៖ Tam KH) កំពុងបម្រើការនៅក្នុងប្រទេសកូរ៉េខាងត្បូង

បងប្រុស កឹម សម្បត្តិ (គណនីហ្វេសប៊ុក៖ David Sambatt)

បងស្រី ជួន ស្រីនិច (គណនីហ្វេសប៊ុក៖ Nich) ជាសកម្មជនគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង

បងប្រុស ចែម កុលបុត្រ (គណនីហ្វេសប៊ុក​៖ Chem Komaboth) កំពុងបម្រើការនៅក្នុងប្រទេសកូរ៉េខាងត្បូង

បងប្រុស អាត់ សុខវិត្យា និងបងប្រុសជាមិត្តរួមការងារ (គណនីហ្វេសប៊ុក​៖ Sokvitya Husband Ratha) ជាសមាជិកគណបក្សប្រជាជនកម្ពុជានៅប្រទេសកូរ៉េខាងត្បូង

បងប្រុស ឌឹប វ៉ាន់ថា និងបងប្រុសជាមិត្តរួមការងារ (គណនីហ្វេសប៊ុក​៖ អធិរាជ ខ្លា ដំ) ជាពលករខ្មែរកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង

បងស្រី ប្រាក់ គឹមឈុន (គណនីហ្វេសប៊ុក​៖ Prak Kimchhun) ជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកូរ៉េខាងត្បូង

បងប្រុស វេន សាម៉ែន (គណនីហ្វេសប៊ុក​៖ វេន សាមែ៉ន) ជាប្រជាពលរដ្ឋខ្មែររស់នៅ និងបម្រើការងារក្នុងប្រទេសកូរ៉េខាងត្បូង

បងប្រុស ខេក វ៉ាឌីន (គណនីហ្វេសប៊ុក​៖ Vadine Khek) ជាប្រជាពលរដ្ឋខ្មែររស់នៅ និងបម្រើការងារក្នុងប្រទេសកូរ៉េខាងត្បូង


 

Leave a Reply

Your email address will not be published.