ចែករំលែកផង! អ្នកត្រៀមប្រឡង TOPIK ថ្ងៃទី ១២ កក្កដា ខាងមុខ គួរត្រៀមខ្លួន និងយល់ច្បាស់ពីចំណុចសំខាន់ទាំងនេះ

?សេចក្តីប្រកាស សម្រាប់អ្នកដែលប្រលង TOPIK សមត្ថភាពភាសារកូរ៉េ លើកទី៧០

#កាលបរិច្ឆេទប្រលង៖ ថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០២០
⭕️ រយះពេលនៃការដកបង្កាន់ដៃប្រលង​៖
?ថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ១០:០០ ~ ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ 
⭕️សម្ភារះត្រៀមមាន៖ អាយឌីកាត (ចាំបាច់ត្រូវតែមាន), បង្កាន់ដៃ (ចាំបាច់ត្រូវតែមាន), ទឹកលុប,
⭕️ ត្រូវពាក់ម៉ាស (ចាំបាច់ត្រូវតែមាន)
⭕️សម្ភារៈប្រលង ប៊ិចសម្រាប់ប្រលង នឹងត្រូវបានចែកជូន​ឱ្យប្រើប្រាស់
⭕️ចាប់ពីការប្រលង TOPIK លើកទី ៦៨ មក មិនផ្តល់ទឹកលុបជូនទេ ដូចនេះត្រូវត្រៀមខ្លួនឯង។

⭕️ ម៉ោងចូលប្រលង TOPIK
១: ពេលព្រឹក
ម៉ោង ០៩:២០ នាទី ត្រូវចូលកន្លែងប្រលងTOPIK
២: ពេលរសៀល
ម៉ោង ១២:២០ ត្រូវចូលមកកន្លែងប្រលង

⭕️ដើម្បីការការពារកូរ៉ូណា នៅមុខកន្លែងប្រលងត្រូវពិនិត្យកំដៅ និងពិនិត្យអត្តសញ្ញាណសម្រាប់អ្នកដែលត្រូវចូលប្រលងអាចយឺតពេល, សូមមកឱ្យដល់កន្លែងប្រលងដែលបានកំណត់។

⭕️អ្នកដែលត្រូវហាមឃាត់មិន​​ឱ្យចូលកន្លែងប្រលង៖

  • អ្នកដែលមិនពាក់ម៉ាស ជនដែលមិនមានអាយឌីកាត និងនាំអ្នកផ្សេងមកជាមួយជនដែលមានអាការះមានកំដៅ ៣៧.៥ ឡើងទៅ, (ក្អក, ដកដង្ហើមមិនស្រួល-ល-។)
  • អ្នកដែលចូលកូរ៉េក្រោយថ្ងៃទី២៨ ខែមិថុនា
  • អ្នកដែលត្រូវនៅដាច់ដោយឡែក, ឬអ្នកដែលបានទទួលដំណឹងថាត្រូវសំរាកនៅមន្ទីពេទ្យ។

ព័ត៍មានលំអិត សូមពិនិត្យមើលការណែនាំខាងក្រោម សូមអរគុណ។

⭕️សូមប្រុងប្រយ័ត្ន
– យករូបថតអ្នកដ៍ទៃ, យករូបថតដែលមិនត្រូវខ្នាត, -ល-។
– TOPIK ការប្រលងការស្តាប់នៅពេលប្រលងចប់ ក្រដាសចម្លើយត្រូវប្រគល់ឲស្របគ្នាដែរ, បើមិនប្រគល់ទេ គឺត្រូវចាក់ទុកថាល្មើសក្នុងការប្រលង (មានន័យថាគេលុបឈ្មោះយើងក្នុងការប្រលងចេញ)
– ពេលកំពុងប្រលង គេមិនឱ្យមានឧបរករណ៍អេឡិចត្រូនិចអ្វីទាំងអស់, បើមានចាត់ទុកថាល្មើសហើយ។
– ម៉ោងប្រលង មិនត្រូវសរសេរចម្លើយលើដៃឬ ក្រដាសណាឡើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *