លោកជំទាវទូតកម្ពុជានៅកូរ៉េ អញ្ជើញដល់ក្រុងឆន់អាន ជួបសំណេះសំណាលជាមួយពលករ-ពលការិនីខ្មែរ និងផ្តល់អនុសាសន៍ល្អៗ ៣ នេះ ដល់បងប្អូនពលករ-ពលការិនី

កូរ៉េខាងត្បូង៖ លោកជំទាវឯកអគ្គរាជទូតកម្ពុជា ជ្រឹង បុទុមរង្សី បានអញ្ជើញបេសកកម្មការងារមកដល់ទីក្រុងឆន់អាន និងបានជួបសំណេះសំណាលជាមួយបងប្អូនពលករ-ពលការិនីខ្មែរ រួមនឹងថ្នាក់ដឹកនាំវិហារ និងប្រធានមជ្ឈមណ្ឌលគ្រួសារពហុវប្បធម៌ផងដែរ។

តាមរយៈការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថានៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជេីញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនពលករ-ពលការិនី ដែលបានបំពេញការងារនៅទីក្រុងឆន់អាន ព្រមទាំងមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោក យ៉ូ យ៉្យុងវ៉ាន់ ប្រធានព្រះវិហារកណ្ដាលសួគ៍ ក្នុងក្រុងឆន់អាន និងលោកស្រី យ៉ួន យ៉ន់ហាន់ ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលគ្រួសារពហុវប្បធម៍ឆន់អាន។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានសាកសួរអំពីជីវភាពរស់នៅរបស់បងប្អូន និងផ្ដល់អនុសាសន៍ ដេីម្បីជាការលេីកទឹកចិត្តឱ្យខិតខំបំពេញការងារ គិតគូរអំពីសុខភាព និងគោរពច្បាប់ការងារ។

បន្ថែមពីនេះ លោកជំទាវ បានពាំនាំនូវការនឹករលឹកពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនខ្មែរគ្រប់ទិសទី ជាពិសេសបងប្អូនខ្មែរដែលរស់នៅលេីទឹកដីកូរ៉េនេះផ្ទាល់។

 

Leave a Reply

Your email address will not be published. Required fields are marked *