កក់ក្តៅណាស់! មហាគ្រួសារខ្មែរនៅកូរ៉េខាងត្បូងជាង ១៥០០នាក់ នៅក្វាងជូធំ ជួបជុំគ្នាយ៉ាងសប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោមអធិបតីភាពលោកជំទាវទូតកម្ពុជា

កូរ៉េខាងត្បូង៖ បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកូឬ់េខាងត្បូង រួមមានពលករ សិស្ស និសិ្សត ស្ដ្រីរៀបការ អាជីវករខ្មែរពីតំបន់នានាប្រមាណ ១៥០០នាក់ បាននាំគ្នាមកជួបជុំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលប្រារព្ធឡើងនៅតំបន់ក្វាងជូធំ ប្រកបដោយភាពកក់ក្តៅបំផុត។

បើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងជាលក្ខណៈទ្រង់ទ្រាយធំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ២០២២នេះ នៅតំបន់ក្វាងជូធំ ដែលមានការសហការរៀបចំដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉ និងសមាគមកម្ពុជាឆុនណាំក្វាងជូ ហើយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េផងដែរ និងបណ្តាមន្ត្រីទូត និងលោកគ្រូ អ្នកគ្រូខ្មែរនៅប្រទេសកូរ៉េផងដែរ។

កម្មវិធីនេះ បានធ្វេីឡេីងដោយមានការលេងល្បែងប្រជាប្រិយ ការសម្ដែងរបាំ ការរាំលេងកំសាន្ត និងមានការជួបជុំគ្នាពិសារអាហារ ប្រកបដោយភាពសប្បាយរីករាយ និងអបអរសាទរឆ្នាំថ្មីជាមហាគ្រួសារខ្មែរយ៉ាងកក់ក្ដៅបំផុត។

 

 

Leave a Reply

Your email address will not be published. Required fields are marked *