ដំណឹងល្អមែនទែន ចែករំលែកផង! ក្រសួងជំនាញកូរ៉េប្រកាសពន្យារសុពលភាពស្នាក់នៅជូនពលករបរទេស ដែលផុតឆ្នាំនេះ ឱ្យបានដល់ ១ ឆ្នាំទៀតដោយស្វ័យប្រវត្តិ ដោយសារតែហេតុផល ១ នេះ

កូរ៉េខាងត្បូង៖ ពលករបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូងដល់ទៅជាង ១៣ម៉ឺននាក់ នឹងត្រូវរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចអនុញ្ញាតពន្យារសុពលភាពស្នាក់នៅ ដើម្បីដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មក្នុងវិស័យសំខាន់ៗនៅក្នុងស្ថានការណ៍កូវីដ បើតាមការបញ្ជាក់របស់មន្ត្រីជំនាញកូរ៉េនៅថ្ងៃចន្ទនេះ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ក្នុងចំណោមពលករបរទេសចំនួន ១៣២០០០នាក់ ដែលសុពលភាពអនុញ្ញាតស្នាក់នៅនិងធ្វើការក្នុងប្រទេសកូរ៉េ ត្រូវផុតកំណត់ក្នុងចន្លោះពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២នេះ ហើយដែលទើបនឹងទទួលបានការពន្យារពេលស្នាក់នៅបន្តលើកដំបូង នឹងអាចអនុញ្ញាតឱ្យស្នាក់នៅបន្តរយៈពេលមួយឆ្នាំទៀត បើតាមការប្រកាសរបស់ក្រសួងការងារ និងយុត្តិធម៌កូរ៉េខាងត្បូង។

តាមការប្រកាសនេះ ពលករបរទេសដែលបានពន្យារពេលស្នាក់នៅរយៈពេលមួយឆ្នាំម្តងរួចមកហើយនោះ ហើយដែលនឹងផុតសុពលភាពស្នាក់នៅចន្លោះពីថ្ងៃទី១៣ មេសា ដល់ថ្ងៃទី៣០ ខែមិថុនានេះ នឹងត្រូវអនុញ្ញាតឱ្យពន្យារបានបន្ថែមរយៈពេល ៥០ថ្ងៃទៀត។

ជាការអនុវត្ត ពលករបរទេសនឹងទទួលបាននូវការពន្យារសុពលភាពស្នាក់នៅនេះដោយស្វ័យប្រវត្តិ តែសម្រាប់ថៅកែត្រូវដាក់ពាក្យស្នើសុំពន្យារពេលសម្រាប់ពលករដែលធ្វើការជាមួយ តាមប្រព័ន្ធអនឡាញ ឬតាមមជ្ឈមណ្ឌលការងារប្រចាំតំបន់រៀងៗខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *