ចែករំលែកគ្នា! ពីថ្ងៃម្សិលមិញនេះ ជនបរទេសរួមទាំងខ្មែរយើងដែរ ធ្វើដំណើរចូលមកកូរ៉េខាងត្បូង មិនបាច់ធ្វើចត្តាឡីស័កទៀតទេ តែត្រូវមានលក្ខខណ្ឌប៉ុន្មាននេះ

កូរ៉េខាងត្បូង៖ សូមចែករំលែកនូវព័ត៌មានពាក់ព័ន្ធនឹងឯកសារដែលត្រូវតម្រូវសម្រាប់ការត្រឡប់ចូលប្រទេសកូរ៉េវិញ ដែលរៀបរៀងដោយទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។

ចាប់ពីថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះមក អ្នកធ្វើដំណើរដែលានចាក់វ៉ាក់សាំងកូវីដរួចរាល់ក្រោម១៨០ថ្ងៃ ឬបានចាក់វ៉ាក់សាំងដូសជំរុញ (វ៉ាក់សាំងដូសទី៣) នឹងមិនចាំបាចត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ក្រោយពីមកដល់ប្រទេសកូរ៉េខាងត្បូងទៀតនោះទេ។ បងប្អូនខ្មែរយេីងបានត្រឡប់មកពីលេងខ្មែរ​ ចូលប្រទេសកូរ៉េវិញ​ បានផ្តល់ព័ត៌មានដូចខាងក្រោម​
-ពិនិត្យកូរ៉ូណា​ PCR បញ្ជាក់អវិជ្ជមាន មុ​ន៤៨ម៉ោង​ (អង់គ្លេស)
-បង្ហាញក្រដាស់​ 재입국허거 នៅព្រលានខ្មែរ
-មកដល់ព្រលានអុីនឆន់​ អត់មានពិនិត្យកូរ៉ូណាបន្ថែមទេ
-មាន​កម្មវិធី​ COOV រឺក្រដាស់ចាក់វ៉ាក់សាំងនៅកូរ៉េ​បង្ហាញ។

សូមបញ្ជាក់ថា ក្នុងនោះដែរ ក៏នៅមានប្រទេសមួយចំនួនដូចជាប្រទេសប៉ាគីស្ថាន អ៊ុយបែគីស្ថាន អ៊ុយក្រែន និងមីយ៉ាន់ម៉ា ដែលត្រូវបានដកចេញពីការលើកលែងធ្វើចត្តាឡីស័កនេះ។

Leave a Reply

Your email address will not be published. Required fields are marked *