ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េជួបពិភាក្សាការងារជំរុញកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ជូនប្រធានធនាគារ DGB Daegu Bank

កូរ៉េខាងត្បូង៖ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបជាមួយលោក Lim Sung Hun ប្រធានធនាគារ DGB Daegu Bank ដោយបានពិភាក្សាផ្ដោតលើកិច្ចសហប្រតិបត្តិការកម្ពុជា និងធនាគារ DGB ដើម្បីស្វែងរកកិច្ចខិតខំប្រឹងប្រែងជំរុញនូវកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និតបន្ថែមទៀតនាពេលអនាគត។

ជំនួបពិភាក្សានេះបានរៀបចំឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដែលឆ្លៀតក្នុងឪកាសនោះ លោកជំទាវទូត បានបង្ហាញពីកាលានុវឌ្ឍភាពនៃការវិនិយោគរវាងប្រទេសទាំងពីរ តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -កូរ៉េ (CKFTA) និង RCEP ព្រមទាំងជម្រាបពីគម្រោងក្នុងការរៀបចំវេទិកាធុរកិច្ចនាពេលដ៏ឆាប់ខាងមុខ។ លោកជំទាវទូត ក៏បានជំរុញឱ្យ DGB គាំទ្រឧបត្ថម្ភជំនួយមនុស្សធម៌ជាមួយស្ថានទូត ដើម្បីជួយដល់បងប្អូនខ្មែរដែលមានការខ្វះខាតនៅសាធារណរដ្ឋកូរ៉េ ក៏ដូចជានៅកម្ពុជា។

ជាការឆ្លើយតប លោកប្រធាន DGB បានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ និងបានស្នើសុំការគាំទ្រពីស្ថានទូតឯកអគ្គរាជទូត សម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរបន្តទៀត ហើយ
នឹងជួយផ្សព្វផ្សាយពីការរៀបចំវេទិកាធុរកិច្ចដល់វិនិយោគិនកូរ៉េ ព្រមទាំងពិចារណាក្នុងការជួយឧបត្ថម្ភជំនួយមនុស្សធម៍ជាមួយស្ថានទូត។

ក្នុងនោះដែរ លោកប្រធានធនាគារក៏បានគោរពអញ្ជើញលោកជំទាវឯកអគ្គរាជទូត ទៅបំពេញទស្សនកិច្ចនៅស្នាក់ការរបស់ធនាគារ DGB ដែលស្ថិតនៅទីក្រុងថេគូ តាមពេលវេលាសមស្របណាមួយ។

 

 

 

Leave a Reply

Your email address will not be published.