កូរ៉េខាងត្បូង៖ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន GFoundation Social Cooperative Union ។
កម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ រវាងលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា និងលោក Chung Kwan Park, Founder and Chairman of GFoundation Social Cooperative Union នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី “Strategic partnership for community development in Cambodia” រវាងស្ថានទូតកម្ពុជា និង GFoundation Social Cooperative Union។
អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងសហការក្នុងកិច្ចប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីគាំទ្រ និងជួយដល់សហគមកម្ពុជាដែលងាយរងគ្រោះនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ។