ថ្នាក់ដឹកនាំស្ថានទូតខ្មែរ ពិភាក្សាការងារជាមួយប្រធានផ្នែកផ្គត់ផ្គង់កម្លាំងពលកម្មជនបរទេសនៃធនាគារ Nongyeop លើនីតិវិធីនាំពលករ E-9 និងពលករតាមរដូវ មកធ្វើការនៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ លោកជំទាវឯកអគ្គរាជទូត និងអនុព័ន្ធពលករ បានទទួលជួបពិភាក្សាការងារជាមួយលោក លឺ សឹងយ៉ន ប្រធានផ្នែកផ្គត់ផ្គង់កម្លាំងពលកម្មជនបរទេសនៃធនាគារ Nongyeop អំពីនីតិវិធីការនាំពលករ E-9 និងពលករតាមរដូវ មកធ្វើការនៅសាធារណរដ្ឋកូរ៉េ។

តាមការចែករំលែកក្នុងទំព័រហ្វេសប៊ុកស្ថានទូត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ មីនា ២០២២នេះ លោកជំទាវឯកអគ្គរាជទូត និងអនុព័ន្ធពលករ បានជួបពិភាក្សាការងារជាមួយលោក លឺ សឹងយ៉ន ហើយលោកប្រធានផ្នែកផ្គត់ផ្គង់កម្លាំងពលកម្មជនបរទេសនៃធនាគារ Nongyeop រូបនេះបានរៀបរាប់អំពីតម្រូវការកម្លាំងពលកម្មរយៈពេលខ្លី (ខែ៣-ខែ៦ និងខែ៧-ខែ១០) ដែលមានចំនួនជាង៣០០នាក់ សម្រាប់២៤ (ទីក្រុង និងស្រុក) នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជាការឆ្លើយតប ស្ថានទូតបានពន្យល់ពាក់ព័ន្ធនឹងនិតីវិធីផ្សេងៗ និងការចុះMOU ក្នុងការនាំពលករមកធ្វើការនៅកូរ៉េ។

Leave a Reply

Your email address will not be published. Required fields are marked *