ចែករំលែក! ខណៈកំពុងផ្ទុះឆ្លងអូមីក្រុងខ្លាំង មជ្ឈមណ្ឌល HRD Korea ជូនដំណឹងដល់បងប្អូនពលករ-ពលការិនី ពីនីតិវិធីនៃការចុះឈ្មោះធ្វើលិខិតបញ្ជាក់ចត្តាឡីស័ក

អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD Korea) បានជូនព័ត៌មានដល់បងប្អូនពលករ-ពលការិនីខ្មែរយើងឱ្យបានជ្រាបថា អំឡុងពេលនៃការរីករាលដាលជំងឺកូវីឌ-១៩ បម្លែងខ្លួនថ្មី អូមីក្រុង ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាល មជ្ឈមណ្ឌល EPS (HRD Korea) បានស្នើឱ្យបងប្អូនពលករ-ពលការិនីជួយចុះឈ្មោះធ្វើលិខិតបញ្ជាក់ចត្តាឡីស័កតាមរយៈផេកហ្វេសប៊ុកផ្លូវការ​ (HRD Korea in Cambodia) របស់អង្គភាពផ្ទាល់។ ក្នុងករណីដែលបងប្អូនមកដាក់ពាក្យផ្ទាល់នៅមជ្ឈមណ្ឌល ក៏ខាងមជ្ឈមណ្ឌលមិនទទួលពាក្យរបស់បងប្អូននោះឡើយ ហើយនៅពេលដែលបានលទ្ធផល ខាងមជ្ឈមណ្ឌលនឹងធ្វើការទាក់ទងទៅកាន់ម្ចាស់សាម៉ីខ្លួនដោយផ្ទាល់។

សូមបញ្ជាក់៖ មុនពេលបងប្អូនដកឯកសារចេញពីខាង HRD Korea សូមបងប្អូនទៅយកលទ្ធផលតេស្តកូវីដពីខាងក្រសួងសុខាភិបាលជាមុនសិន ប្រសិនបើចេញលទ្ធផលមក វិជ្ជមាន គឺបងប្អូនមិនចាំបាច់មកកាន់ HRD Korea ទេ​ គឺទាល់តែធ្វើការព្យាបាលជាទាំងស្រុងហើយ​ ចាំបងប្អូនទាក់ទងមកកាន់ HRD Korea ម្តងទៀត។ រាល់ឯកសារដែលមានកំហុស ខាងយើងខ្ញុំទាក់ទងមិនបាន ឯកសារទាំងនោះនឹងចាត់ទុកជាការបរាជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *