ចែករំលែក! រដ្ឋាភិបាលកូរ៉េប្រកាសនឹងចាប់ចែកឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង មិនគិតថ្លៃនៅទីតាំងដែលហានិភ័យចម្លងកូវីដខ្ពស់

កូរ៉េខាងត្បូង៖ ប្រដាប់ធ្វើតេស្តកូវីដដោយខ្លួនឯង នឹងត្រូវចែកចាយឱ្យមានប្រើប្រាស់បានដោយមិនគិតថ្លៃនៅតាមទីតាំងនានាដែលងាយនឹងមានការចម្លងមេរោគកូវីដ-១៩ ដូចជានៅតាមមណ្ឌលកុមារកំព្រា និងមណ្ឌលចាស់ជរាជាដើម នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិល​មិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ការដាក់ចេញវិធានការថ្មី ធ្វើការចែកចាយដោយមិនគិតថ្លៃនូវប្រដាប់ធ្វើតេស្តកូវីដដោយខ្លួនឯង នៅតាមមណ្ឌលកុមារកំព្រា និងមណ្ឌលចាស់ជរានេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២១ ខែកុម្ភៈនេះទៅ។

អាជ្ញាធរសុខាភិបាលនឹងធ្វើការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តដោយមិនគិតថ្លៃនេះត្រៀមដល់ទៅសម្រាប់មនុស្ស្ ២.‌១៦លាននាក់ នៅតាមទីតាំងមណ្ឌលកុមារកំព្រា និងមណ្ឌលចាស់ជរា។ រដ្ឋាភិបាលក៏បានបញ្ជាក់ថានឹងធ្វើការសម្រេចចិត្តបន្ថែម ថាតើនឹងត្រូវផ្គត់ផ្គង់ឧបករណ៍តេស្តកូវីដខ្លួនឯងនេះនៅតាមថ្នាក់រៀនកម្រិតមត្តេយ្យ និងនៅសាលាបឋមសិក្សាដែរឬទេ។

ក្នុងនោះដែរ ចាប់ពីខែមីនាខាងមុខនេះទៅ រដ្ឋាភិបាលកូរ៉េក៏គ្រោងនឹងធ្វើការពង្រីកការចែកចាយឧបករណ៍ធ្វើតេស្តខ្លួនឯងនេះ សម្រាប់ក្រុមមនុស្សជាក់លាក់ដែលងាយនឹងរងគ្រោះ ដូចជាស្រ្តីមានផ្ទៃពោះ។

យ៉ាងណាមិញ អាជ្ញាធរសុខាភិបាលក៏នឹងធ្វើការហាមឃាត់ការដាក់លក់ឧបករណ៍ធ្វើតេស្តកូវិដខ្លួនឯងនេះតាមអនឡាញផងដែរ ចាប់ពិថ្ងៃអាទិត្យនេះទៅ ដោយតម្រូវឱ្យការបញ្ជាទិញឧបករណ៍ធ្វើតេស្ត មានតែនៅតាមហាងឱសថស្ថាន និងហាងលក់ទំនិញប៉ុណ្ណោះ។ ការដាក់ចេញសម្រេចចិត្តបែបនេះ គឺយោងតាមស្មារតីកិច្ចប្រជុំក្រុមជំនាញរបស់រដ្ឋាភិបាលកូរ៉េមួយដែលបានពិនិត្យទៅលើការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តនេះនៅលើទីផ្សារ ក្រោយពីស្ថានការណ៍កូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនឡើងកាន់តែខ្លាំង ដោយសារតែវត្តមាននៃមេរោគអូមីក្រុង។

ការសម្រេចចិត្តលុបចោលការលក់តាមអនឡញនេះ ដោយសារតែថ្មីៗមានការរកឃើញថាមានការរកស៊ីបែបទុច្ចរឹត មិនស្មើភាពគ្នាជាច្រើនករណី ដោយអ្នកលក់តាមអនឡាញ ហើយរដ្ឋាភិបាលងាកមកផ្តោតលើការអនុវត្តយ៉ាងណាឱ្យមានការលក់រាយនៅតាមផ្សារទំនិញ ឬផ្សារទំនើបជាដើមវិញុ។

តាមរយៈវិធានការទាំងនេះ បើតាមតួលេខប៉ានស្មានយ៉ាងហោចណាស់នឹងមានឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯងនេះដល់ទៅជាង៧០លាន នឹងត្រូវបានផ្តល់ឱ្យប្រើប្រាស់នៅខែកុម្ភៈនេះ និងជាង ១៩០លានឈុតទៀតនៅខែមីនាខាងមខុ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *