បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅកូរ៉េ នាំគ្នាបង្ហញអារម្មណ៍រីករាយ និងសាទរវត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន លើទឹកដីកូរ៉េខាងត្បូងជាថ្មី នៅថ្ងៃនេះ

កូរ៉េខាងត្បូង៖ បងប្អូនប្រជាពលរដ្ឋនៅកូរ៉េជាច្រើននាក់បានចេញសារអបអរសាទរ ស្វាគមន៍ និងគាំទ្រដល់វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងប្រទេសកូរ៉េ ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ និងទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានទទួលស្គាល់ភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ សម្ដេចតេជោ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែករបស់ សម្តេចតេជោ ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជា និងតំបន់ទាំងមូល។

សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មកកាន់សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ ដេីម្បីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ២០២២ ពីមូលនិធិសន្តិភាពស៊ុនហាក់ និង ជួបជាមួយថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសទស្សនកិច្ចនេះដែរ  សម្តេចតេជោ នឹងមានជំនួបជាមួយឯកឧត្តម មូន ចេ-អ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម បាន គី-មូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ ព្រមទាំងរបៀបវារៈកម្មវិធីដទៃទៀតផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖

 

 

Leave a Reply

Your email address will not be published. Required fields are marked *