ចែករំលែក បងប្អូនខ្មែរយើងគួរដឹង! អ្នកវិជ្ជមានកូវីដនៅកូរ៉េ គួរដឹងពីនីតិវិធី ៤ ចំណុចធំៗនេះ ដើម្បីត្រៀមខ្លួនទៅចត្តាឡីស័ក និងព្យាបាលនៅទីតាំងអាជ្ញាធរកូរ៉េរៀបចំឱ្យ

កូរ៉េខាងត្បូង៖ ខណៈដែលប្រទេសកូរ៉េខាងត្បូង កំពុងមានករណីផ្ទុះកូវីដ-១៩ កាន់តែខ្លាំងឡើង អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានចេញវិធានការណែនាំជាបន្តបន្ទាប់ ក្នុងនោះរួមមានការអនុញ្ញាតឱ្យអ្នកជំងឺអាចព្យាបាលកូវីដដោយខ្លួនឯងផងដែរ ឬព្យាបាល និងធ្វើចត្តាឡីស័កនៅទីតាំងដែលរៀបចំដោយអាជ្ញាធរសុខាភិបាលកូរ៉េផងដែរ។ សម្រាប់បងប្អូនខ្មែរយើង គួរដឹងពីដំណើរការដែលគេរៀបចំសម្រាប់អ្នករកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងដូចខាងក្រោម ដែលជាការសម្រួលបកប្រែដោយទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ៖

ក្រោយថ្ងៃចេញលទ្ធផល ១ ទៅ ២ថ្ងៃ អ្នកនឹងទទួលបានសារបញ្ជាក់ពីទីកន្លែងដែលត្រូវទៅធ្វើចត្តាឡីស័ក (ឃុំខ្លួន ១៤ថ្ងៃ)
ថ្ងៃទី១ ក្រោយចេញលទ្ធផល៖ ខាងភ្នាក់ងារសុខាភិបាលតាមតំបន់ដែលយើងបានទៅពិនិត្យ គេនឹងទំនាក់ទំនងមកកាន់យើង ដើម្បីធ្វើការសាកសួរខ្លះៗអំពីសកម្មភាពប្រចាំថ្ងៃរបស់យើង មុននឹងក្រោយនៃការឆ្លងជំងឺមួយនេះ។ ក្នុងករណីយើងមិនអាចនិយាយភាសារបស់គេបាន យើងគ្រាន់តែឆ្លើយថា ខ្ញុំមកពីប្រទេសកម្ពុជា ពុំអាចស្តាប់នឹងនិយាយភាសារបស់អ្នកបាន។ ឃ្លាជាភាសាកូរ៉េ៖ (ឆ នឿន ខាំបូឌា សា រ៉ាម អ៊ីម នីតា, ឈែ ស៊ុង ហាន់ ធែ, ឆ នឿន ហាន ហ្គុកម៉ាល់ ឆាល់ មុល ឡា យ៉ូ)។ បន្ទាប់មកគេនឹងខលមកម្តងទៀត ដោយលើកនេះនឹងមានការភ្ជាប់ឡាញជាមួយអ្នកគ្រូ រឺលោកគ្រូរបស់ពួកយើង ចាំជួយសម្រួលក្នុងការបកប្រែភាសាជូន។ ចូរអ្នកឆ្លើយនូវអ្វីដែរខាងគេបានសួរ។

ថ្ងៃបន្ទាប់ អ្នកនឹងបានទទួលនូវសារបញ្ជាក់ពីអាសយដ្ឋានដែលត្រូវទៅធ្វើចត្តាឡីស័ក នឹងរបៀបរបបទាំង ៤ចំនុច ជាកំហិត។
-ទី១៖ សម្លៀកបំពាក់ដែលនៅជាប់ខ្លួនអ្នក រួមមាន ខោ ស្បែកជើង ស្រោមជើង អាវ និងខោក្នុងរបស់អ្នក ត្រូវបានដកហូត រឺបោះបង់ចោល មុនពេលទៅដល់កន្លែង (អ្នកត្រូវបានប្រើប្រាស់សម្លៀកបំពាក់ដែលគេបានរៀបចំ រួមជាមួយស្បែកជើងសុវត្ថិភាព)។ -ទី២៖ អ្នកត្រូវតែត្រៀមជាស្រេច (ថង់បំរុង) សម្លៀកបំពាក់មួយឈុត និងស្បែកជើង ច្រកក្នុងក្នុងថង់ផ្លាស្ទីក (សូមប្រើថង់ដែរអ្នកបានមកតាមម៉ាត ទិញអីវ៉ាន់ទូរទៅរាល់ដង) គួរប្រើ ២ទៅ៣ជាន់សម្រាប់ប្រើពេលយើងចាកចេញពីកន្លែងចត្តាឡីស័ក។ ក្នុងកំឡុងធ្វើដំនើរ អ្នកដាច់ខាតត្រូវ ពាក់ម៉ាស់ ស្រោមដៃថង់ ហើយត្រូវយកថង់បំរុងរបស់អ្នក ទៅកន្លែងដែលបានរៀបចំទុក។ (ពុំមានអ្នករង់ចាំទទួលថង់បំរុងរបស់យើងទេ ដូចនេះត្រូវប្រាកដថា អ្នកអាចទុកវាបានតាមកន្លែង ហើយចាំច្បាស់ថាជារបស់យើងពេលត្រលប់ទៅវិញ)។ -ទី៣៖ សំភារៈចាំបាច់បំផុតត្រូវមានតាមខ្លួនជាកំហិតមានដូចជា ទូរសព្ទ័ដៃ និងឆ្នាំងសាក (លើកលែងប្រអប់ទូរសព្ទ័ ផៅវ័រប៊ែង ត្រូវបានហាម) កាតធនាគារ នឹង កាតធ្វើដំនើរទៅមក។ (លុយ នឹងកាបូបលុយ កាបូបស្ពាយ វ៉ាលីដាក់អីវ៉ាន់ទូទៅ ត្រូវបានហាមឃាត់)។ ក្នុងករណីភ្លេច របស់ទាំងនេះមិនត្រូវបានផ្ញើរជូនឡើយ។ -ទី៤៖ សម្លៀកបំពាក់ដែលបានប្រើរួច ត្រូវបានទុកចោលនៅកន្លែង មិនតម្រូវអោយយកចេញឡើយ។ ឯកសារនិងរបស់របរប្រើប្រាស់ ត្រូវបានចោលដូចគ្នា នៅពេលយើងចាកចេញ។

ថង់បំរុង ត្រូវមានសម្លៀកបំពាក់ចាស់ៗប្រមាណ ៣ ទៅ ៤ឈុត សំរាប់ប្រើប្រាស់កំឡុងពេលស្នាក់នៅកន្លែងចត្តាឡីស័ក ក្រៅពីនេះ ពុំចាំបាច់យកតាមខ្លួនឡើយ ដោយហេតុនៅទីនោះមានអោយប្រើស្រាប់។

Leave a Reply

Your email address will not be published. Required fields are marked *