ចែករំលែកបងប្អូននៅកូរ៉េ សុទ្ធជាព័ត៌មានត្រូវដឹង! ៥ ចំណុចធំៗ ពីបច្ចុប្បន្នភាពថ្មីៗចុងក្រោយនៃស្ថានការណ៍កូវីដ ការធ្វើតេស្តកូវីដ និងការធ្វើចត្តាឡីស័ក

កូរ៉េខាងត្បូង៖ តាមការធ្វើបច្ចុប្បន្នភាព និងចែករំលែកដំណឹងថ្មីៗ​ក្នុងប្រទេសកូរ៉េ ពីទំព័រហ្វេសប៊ុក Meng Costa Pages បំណងល្អពីខ្ញុំ បានឱ្យដឹងនូវចំណុចថ្មីដែលបងប្អូនខ្មែរយើងនៅកូរ៉េ គួរដឹងដូចខាងក្រោម៖

១-ការធ្វេីចត្តាឡីស័ក​ នឹង​ កាត់បន្ថយពី១០ថ្ងៃ​ មកត្រឹម៧ថ្ងៃ
២-ការទៅពិនិត្យកូរ៉ូណា​បែបPCR នៅមណ្ឌលសុខភាព​ ត្រូវពិនិត្យតាមឧបករណ៍​ kit testជាមុនសិន​ វិជ្ជមានកូរ៉ូណា​ ទេីបគេពិនិត្យPCRអោយ​ ។ អ្នកដែលអាចពិនិត្យPCR តេស្តភ្លាមៗបានលុះត្រាតែអ្នកប្រឈមមុខខ្ពស់​ អ្នកអាយុលេីសពី៦០ឆ្នាំ​ អ្នកដែលវេជ្ជសាស្រ្តតម្រូវ។ សុពលភាពដែលអាចប្រេីបាន​ កាត់បន្ថយពី៤៨ម៉ោង​ មកត្រឹម២៤ម៉ោង​ ។
៣-ចាប់ពីថ្ងៃទី២៧មករានេះ​ តទៅ​ មុនចាកចេញពីប្រទេសកូរ៉េ​ ការពិនិត្យកូរ៉ូណា​បញ្ជាក់អវិជ្ជមាន កាត់បន្ថយពី៧២ម៉ោង​ មកត្រឹម៤៨ម៉ោង​ ។
៤-រយៈពេលសុពលភាពនៃលិខិតលើកលែងចត្តាឡីស័ក​ក៏នឹងត្រូវកាត់បន្ថយពី ១ ខែទៅ ១៤ថ្ងៃគិតចាប់ពីថ្ងៃចេញ ពេលមកដល់កូរ៉េឱ្យធ្វើការនៅផ្ទះរយៈពេល ៣ថ្ងៃ​ ។
៥-ជាពិសេសអ្នកដែលលេីកលែងធ្វេីចត្តាឡីស័ក​ ដែលត្រូវពិនិត្យកូរ៉ូណា​ បែបPCR ចំនួន២ដង​ បន្តែមការពិនិត្យបែបឧបករណ៍​ kit​ test ចំនួន២ដង​ ។

សម្រាប់អ្នកដែលចង់បានព័ត៌មានបន្ថែម អាចរង់ចាំស្តាប់ការបកស្រាយបន្ថែមលើទំព័រហ្វេសប៊ុក Meng Costa Pages បំណងល្អពីខ្ញុំ ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *