ប្រយ័ត្នផង នៅក្បែរការដ្ឋាន! បាក់សំណង់អាគារកំពុងសាងសង់មួយកន្លែងនៅខ្វាងជូ ធ្លាក់សង្កត់មនុស្សរបួសអស់១នាក់ និងរថយន្តជាង១០គ្រឿង

កូរ៉េខាងត្បូង៖ ផ្នែកខាងមុខនៃអគារផ្ទះល្វែងខ្ពស់ដែលកំពុងសាងសង់នៅភាគនិរតីនៃទីក្រុងខ្វាងជូ បានដួលរលំកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់រងរបួស និងកប់រថយន្តប្រហែល១០គ្រឿងនៅក្រោមគំនរបាក់បែក នេះបើតាមការបញ្ជាក់របស់ប៉ូលីសនៅមូលដ្ឋាន និងចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ប៉ូលិសបាននិយាយថា ជញ្ជាំងផ្នែកខាងក្រៅនៃអគារផ្ទះល្វែងបានដួលរលំនៅការដ្ឋានសំណង់នៅភាគខាងលិចទីក្រុងខ្វាងជូ ចម្ងាយប្រមាណ៣៣០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូលនៅម៉ោងប្រហែល ៣:៤៦នាទីរសៀល។ ក្នុងហេតុការណ៍នេះ មានកម្មករ៦នាក់ត្រូវបានបាត់ខ្លួន មិនទាន់រកឃើញនៅឡើយ គិតត្រឹមកណ្តាលអាធ្រាត្រកាលពីថ្ងៃអង្គារម្សិលមិញ។

នៅពេលដែលកើតហេតុ គឺមានកម្មករកំពុងធ្វើការដល់ទៅ ៣៩៤នាក់ ហើយចំពោះមនុស្ស៦នាក់ដែលបាត់ខ្លួននោះរកមិនទាន់ឃើញនោះ គេអាចធ្វើការទាក់ទងទូរស័ព្ទរបស់អ្នកនោះបាន មានន័យថាពួកគេអាចកំពុងស្ថិតក្នុងគំនរបាក់បែកនោះនៅឡើយ។

ក្នុងនោះដែរ នៅពេលកើតហេតុ មានមនុស្ស៣នាក់ បានជួបនៅក្នុងកុងតឺន័រក្រោមគំនរនោះ ហើយត្រូវបានគេជួយសង្គ្រោះបានទាំងអស់គ្នាដែរ ហើយមានជនរងគ្រោះម្នាក់រងរបួសផងដែរ។

សម្រាប់ករណីនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានចេញបទបញ្ជា​ឱ្យមន្ត្រីជំនាញស្វះស្វែងរក ជនរងគ្រោះដែលកំពុងបាត់ខ្លួននៅក្នុង​គំនរ​បាក់បែក​បន្តទៀតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *