ស្គាល់អត្តសញ្ញាណហើយ! ជនដែលលួចរត់ចេញពីកូរ៉េខាងត្បូង ចូលទៅកូរ៉េខាងជើងប៉ុន្មានថ្ងៃមុនេះ ជាជនជាតិកូរ៉េខាងជើង ដែលបានភៀសខ្លួនមកកូរ៉េខាងត្បូង ហើយគេសន្និដ្ឋានថា អាចរត់ទៅវិញដោយសារហេតុផល ១ នេះ

កូរ៉េខាងត្បូង៖ ជនមិនស្គាល់អត្តសញ្ញាណដែលបានឆ្លងព្រំដែនពីកូរ៉េខាងត្បូង ទៅក្នុងទឹកដីកូរ៉េខាងជើងកាលពីចុងសប្តាហ៍មុននេះ ឥឡូវត្រូវបានគេកំណត់អត្តសញ្ញាណបានហើយ គឺជាជនជាតិកូរ៉េខាងជើង ដែលកន្លងមកបានរត់មកទឹកដីកូរ៉េខាងត្បូង រស់នៅទឹកដីថ្មីនេះបានត្រឹមតែមួយឆ្នាំជាង ក៏សម្រេចចិត្តរត់ទៅទឹកដីកូរ៉េខាងជើងវិញ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ជាភាសាអង់គ្លេសបានឱ្យដឹងថា គេកំណត់អត្តសញ្ញាណបុរសដែលលួចរត់ឆ្លងទៅកូរ៉េខាងជើងវិញហើយ គឺជាបុរសជនជាតិកូរ៉េខាងជើងដែលបានលួចរត់ចូលមកកូរ៉េខាងត្បូងកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានពុះពារឆ្លងកាត់ព្រំដែនដែលមានការយាមកាមយ៉ាងតឹងរ៉ឺង។ យ៉ាងណាមិញ ត្រឹមតែមួយឆ្នាំក្រោយមក បុរសខាងលើនេះក៏សម្រេចចិត្តលួចរត់ឆ្លងកាត់ព្រំដែនត្រឡប់ទៅវិញ។

បើតាមការបញ្ជាក់របស់កងទ័ពរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា បុរសរូបនេះ ពេលដែលបានលួចរត់ចូលមកដល់កូរ៉េខាងត្បូង បានទទួលការឧបត្ថម្ភផ្សេងៗជាច្រើនតាមរយៈកម្មវិធីឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េ ដើម្បីឱ្យពួកគេអាចកសាងជីវិតថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង។ បុរសរូបនេះ មានអាយុប្រហែលជា៣០ឆ្នាំ ហើយត្រូវបានគេដឹងថាធ្វើការជាអ្នកបោសសម្អាតនៅក្នុងប្រទេសកូរ៉េខាងត្បូង ព្រមទាំងទទួលបានអត្ថប្រយោជន៍ឧបត្ថម្ភដូចជា ការការពារសុវត្ថិភាព ការឧបត្ថម្ភផ្ទះសំបែង ការគាំទ្រផ្នែកវេជ្ជសាស្រ្ត ការងារ និងប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ ស្របទៅតាមច្បាប់ការពារ និងឧបត្ថម្ភការតាំងលំនៅ របស់ជនភៀសខ្លួនកូរ៉េខាងជើង។

ជាការសន្និដ្ឋាន បុរសរូបនេះ បើទោះបីមានការឧបត្ថម្ភទំនុកបម្រុងផ្សេងៗ ទំនងជាមានស្ថានភាពពិបាកផ្នែកសេដ្ឋកិច្ច នៅលើទឹកដីកូរ៉េខាងត្បូង ដែលជំរុញឱ្យគាត់សម្រេចចិត្តលួចរត់ឆ្លងទៅប្រទេសកូរ៉េខាងជើង ដែលជាប្រទេសកំណើតរបស់ខ្លួនវិញ។ គេឃើញបុរសរូបនេះ បានបោះចោលគ្រែ និងរបស់របរដទៃទៀតនៅអាផាតមិនរបស់ខ្លួននៅសេអ៊ូល និងបានបាត់ខ្លួនពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហើយនិងបា

បើតាមទិន្នន័យកន្លងមក ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ យ៉ាងហោចណាស់មានជនជាតិកូរ៉េខាងជើង ៣០នាក់ ដែលបានលួចរត់មកដល់កូរ៉េខាងត្បូង បានសម្រេចចិត្តរត់ចូលទៅក្នុងប្រទេសខ្លួនវិញ ដែលអាចបណ្តាលមកពីកត្តាផ្សេងៗច្រើន ដូចជាការនឹករលឹកក្រុមគ្រួសារ បញ្ហាលំបាកផ្នែកផ្លូវចិត្ត និងបញ្ហាសេដ្ឋកិច្ច នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញ។ ក្នុងនោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏នៅតែបន្តខំប្រឹងយ៉ាងនាបង្កើនការគាំទ្របន្ថែមដល់អ្នកភៀសខ្លួនពីកូរ៉េខាងជើង ឱ្យអាចធ្វើការតាំងទីលំនៅបានក្នុងប្រទេសកូរ៉េខាងត្បូងបានល្អជាងមុនផងដែរ។

គិតត្រឹមឆ្នាំ២០២០នេះ មានជនជាតិកូរ៉េខាងជើងដល់ទៅ ៣៣៧៥២ នាក់បានកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

 

 

Leave a Reply

Your email address will not be published.