ជនមិនស្គាល់អត្តសញ្ញាណម្នាក់ លួចរត់ឆ្លងព្រំដែនកូរ៉េទាំងពីរ ចេញពីកូរ៉េខាងត្បូងចូលទៅកូរ៉េខាងត្បូង បើទោះបីមានកងទ័ពកូរ៉េទាំង ២ យាមតឹងតែងយ៉ាងណាក៏ដោយ

កូរ៉េខាងត្បូង៖​ យោធាកូរ៉េខាងត្បូងបានប្រកាសកាលពីព្រឹកថ្ងៃអាទិត្យនេះថា គេកំណត់បានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លងកាត់តំបន់ហាមឃាត់នៃព្រំដែនប្រទេសកូរ៉េទាំងពីរ ចេញពីខាងកូរ៉េខាងត្បូង ចូលទៅក្នុងប្រទេសកូរ៉េខាងជើងកាលពីយប់មិញនេះ បើទោះបីជាមានកងកម្លាំងសន្តិសុខនៅព្រំដែនកូរ៉េខាងត្បូង បានខិតខំប្រឹងប្រែងអស់រយៈពេល ១១ ម៉ោងដើម្បីបញ្ឈប់សកម្មភាពនេះក៏ដោយ។

តាមអត្ថបទចុះផ្សាយក្នុងសារព័ត៌មាន Yonhap News កូរ៉េបានឱ្យដឹងថា គេបាន​ប្រទះ​ឃើញ​ជនមិនស្គាល់អត្តសញ្ញាណ​នោះ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង ​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​ដែលហាមឃាត់រវាងប្រទេសកូរ៉េទាំងពីរ ​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ថ្ងៃសៅរ៍ម្សិលមិញនេះ។ ជនមិនស្គាល់អត្តសញ្ញាណដែលលួចធ្វើដំណើរកាត់តំបន់ព្រំដែនហាមឃាត់នេះ ត្រូវបានកំណត់ឃើញ បន្ទាប់ពីបានឆ្លងកាត់តំបន់ហាមឃាត់នេះអស់ជាង ៨០នាទី មកហើយ ដែលត្រូវបានរកឃើញដោយឧបករណ៍ឃ្លាំមើលដែលត្រូវបានដំឡើងនៅក្នុងតំបន់ព្រំដែនដែលមានការហាមឃាត់តឹងរ៉ឹង នេះបើយោងតាមស្ថាប័នកងទ័ពសេនាធិការចម្រុះកូរ៉េ (JCS) ។

មន្ត្រីរបស់ខ្លួនបាននិយាយថា អាជ្ញាធរយោធាកូរ៉េខាងត្បូងមិនទាន់កំណត់អត្តសញ្ញាណបុគ្គលនោះទេ ដោយមានការស៊ើបអង្កេតកំពុងដំណើរការ។​ពួកគេបានបន្ថែមថា នៅព្រឹកថ្ងៃអាទិត្យ អាជ្ញាធរកូរ៉េខាងត្បូងបានផ្ញើសារមួយទៅកាន់កូរ៉េខាងជើង ជុំវិញឧប្បត្តិហេតុឆ្លងកាត់ព្រំដែននេះ ដើម្បីជាការជូនដំណឹងផងដែរ។

ករណីលួចឆ្លងកាត់ព្រំដែនបែបនេះបានកើតឡើង បើទោះបីជាកន្លងមានការធានាអះអាងពីកងកម្លាំងយោធាកូរ៉េខាងត្បូង ក្នុងការហាមឃាត់មិនឱ្យមានការឆ្លងកាត់ព្រំដែនអាចកើតឡើងបានទៀត ដោយសារការបំពាក់នូវប្រព័ន្ធការពារព្រំដែនជាមួយនឹងឧបករណ៍ឃ្លាំមើលទំនើបជាងមុន ដើម្បីទប់ស្កាត់បញ្ហាផ្នែកសន្តិសុខណាមួយ បន្ទាប់ពីមានករណីលួចឆ្លងព្រំដែននេះបានកើតឡើងការរំលោភព្រំដែនពីមុនមក។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈឆ្នាំមុន បុរសកូរ៉េខាងជើងម្នាក់បានហែលចេញពីឆ្នេរសមុទ្ រចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូងដោយគេមិនអាចចាប់បាន ដែលនាំឱ្យរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងពេលនោះ បានធ្វើការសុំទោសជាសាធារណៈ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ជនស៊ីវិលកូរ៉េខាងជើងម្នាក់ទៀតបានឆ្លងកាត់ព្រំដែនអន្តរកូរ៉េដោយមិនមានការរារាំងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *