ព្រៃផ្សៃសឹងមិនជឿ! សិស្សសាលាកូរ៉េ ២ ត្រូវតុលាការកាត់ទោសជាប់ឃុំឃាំង ៣០ឆ្នាំ ក្រោយចាប់មិត្តរួមថ្នាក់មកបង្ខាំងទុករាប់ខែ ធ្វើទារុណកម្មដល់បាត់បង់ជីវិត ហើយថែមទាំង

កូរ៉េខាងត្បូង៖ ជនជាតិកូរ៉េខាងត្បូង២នាក់ ត្រូវបានតុលាការសម្រេចដាក់ទោសឱ្យជាប់ឃុំឃាំងដល់ទៅ៣០ឆ្នាំ ក្នុងករណីចាប់បង្ខាំង និងធ្វើទារុណកម្មមកលើជនរងគ្រោះជាមិត្តរួមថ្នាក់រហូតដល់បាត់បង់ជីវិតមិនគួរឱ្យជឿ កាលពីប៉ុន្មានខែមុននេះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្នុងសារព័ត៌មាននេះបានឱ្យដឹងថា តុលាការនៅសេអ៊ូលបានដាក់ចេញសាលដីកាឱ្យជនល្មើសទាំង២នាក់ ជាប់ឃុំឃាំងដល់ទៅ៣០ឆ្នាំ និងតម្រូវឱ្យពាក់ខ្សែជើងដើម្បីតាមដានពីសមត្ថកិច្ចរយៈពេល១០ឆ្នាំបន្ថែមទៀតផងដែរ តាមទម្ងន់ទោសរួមមានបទឃាតកម្មសងសឹក និងឃុំឃាំងមនុស្ស។

ជនល្មើសទាំង២នាក់នេះមានឈ្មោះ គីម និងអាន អាយុ២១ឆ្នាំដូចគ្នា ហើយជនល្មើសទាំង២នាក់នេះកន្លងទៅ បានធ្វើបាបមកជនរងគ្រោះតាំងពីឆ្នាំមុន អំឡុងខែកញ្ញា ដល់ខែវិច្ឆិកា ហើយបានគម្រាមឱ្យជនរងគ្រោះសរសេរជាកិច្ចសន្យាក្លែងក្លាយបង្ខំឱ្យជនរងគ្រោះសងបំណុលមកពួកខ្លួន។ ក្រោយមក ជនរងគ្រោះក៏បានរាយការណ៍ករណីនេះទៅសមត្ថកិច្ច ហើយ នាឱ្យជនល្មើសទាំង២នាក់ត្រូវសមត្ថកិច្ចបើកការស៊ើបអង្កេតសួរនាំកាលពីអំឡុងខែមករា ឆ្នាំ២០២១នេះ។

ក្រោយមកទៀត ជនល្មើសជាការសងសឹងបាននាំជនរងគ្រោះទៅផ្ទះរបស់ខ្លួននៅសេអ៊ូល កាលពីថ្ងៃទី៣១ ខែមីនានេះ និងបានចាក់សោរបង្ខាំងជនរងគ្រោះនៅក្នុងផ្ទះនោះ។ ពេលនោះជនល្មើសគម្រាមបង្ខំឱ្យជនរងគ្រោះលុបចោលបទចោទប្រកាន់មកលើពួកខ្លួន និងថែមទាំងទារប្រាក់ដល់ទៅជាង ៥.៧លានវ៉ុន (ប្រមាណជាង ៤៧៧៥ ដុល្លារ) ពីជនរងគ្រោះទៀតផង ហើយធ្វើទារុណកម្មមកលើជនរងគ្រោះតាំងពីខែមេសា រហូតដល់ខែមិថុនា។

ជនល្មើសទាំង២នាក់ត្រូវបានឃាត់ខ្លួន ក្រោយពេលដែលសមត្ថកិច្ចបានរកឃើញជនរងគ្រោះនៅពេលបាត់បង់ជីវិតទៅហើយ ដោយនៅពេលនោះជនរងគ្រោះសល់ទម្ងន់តែ ៣៤គីឡូក្រាមប៉ុណ្ណោះ ហើយមូលហេតុដែលបាត់បង់ជិវិតគឺដោយសារតែរលាកថ្លើម និងខ្វះសារធាតុចិញ្ចឹមធ្ងន់ធ្ងរ។ តុលាការបានលើកឡើងថា ជនរងគ្រោះនៅពេលដែលបានបាត់បង់ជីវិតនោះ គឺប្រាកដជារងនូវការឈឺចាប់ខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយត្រូវរងការធ្វើទារុណកម្មរហូតដល់បាត់បង់ជីវិតពីពួកជនល្មើស។

ដូចនេះហើយ ទើបតុលាការសម្រេចចិត្តកំណត់ទោសធ្ងន់រហូតដល់៣០ឆ្នាំ សម្រាប់ជនល្មើសទាំង២នេះ ព្រមទាំងការតម្រូវឱ្យពាក់ខ្សែជើងតាមដានសកម្មភាពនៅពេលចេញពីគុកវិញទៀតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *