ថែរក្សាសុខភាពមែនទែន! ពីថ្ងៃនេះ ដល់ថ្ងៃអាទិត្យ សីតុណ្ហភាពនៅសេអ៊ូល និងតាមតំបន់នានាទូទាំងកូរ៉េខាងត្បូង នឹងអាចចុះត្រជាក់ខ្លាំងដល់ -១៥ ក្រោមសូន្យ

កូរ៉េខាងត្បូង៖ ក្នុងចុងសប្តាហ៍នេះ កូរ៉េខាងត្បូងនឹងចាប់ផ្តើមគ្របដណ្តប់ដោយអាកាសធាតុចុះត្រជាក់ខ្លាំងបំផុតសម្រាប់រដូវត្រជាក់ឆ្នាំនេះ ដោយសីតុណ្ហភាពអាចនឹងចុះទៅដល់ -១៥ អង្សារសេក្រោមសូន្យ សម្រាប់តំបន់មួយចំនួន និងតំបន់ដទៃទៀតទូទាំងប្រទេសនឹងចុះត្រជាក់ខ្លាំង នេះបើតាមការប្រកាសពីស្ថាប័នឧតុនិយមកូរ៉េនៅថ្ងៃព្រហស្បតិ៍នេះ។

តាមរយៈការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានប្រកាសឱ្យដឹងថា សីតុណ្ហភាពចុះត្រជាក់ខ្លាំង ដែលនឹងមកជាមួយនឹងព្រិលធ្លាក់លាយឡំខ្លាំង នឹងមកដល់តំបន់ជាច្រើនទូទាំងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ រួមមានតំបន់ភាគកណ្តាលប្រទេស តំបន់ឆ្នេរភាគខាងលិចប្រទេស និងរីករាលដាលបន្តទៅកាន់តំបន់ប្រជុំជនទីក្រុងសេអ៊ុល និងតំបន់ផ្សេងៗទៀតនៅអំឡុងចុងសប្តាហ៍នេះ។

ស្ថាប័នឧតុនិយមរបស់រដ្ឋក៏បានបញ្ជាក់ផងដែរថា នៅតាមតំបន់នានានឹងអាចមានព្រឹលធ្លាក់ខ្លាំងផងដែរ។ តាមការព្យាករណ៍ នៅយប់អាធ្រាត្រថ្ងៃព្រហស្បតិ៍នេះ សីតុណ្ហភាពនឹងចាប់ផ្តើមធ្លាក់ចុះខ្លាំង ដោយសារតែខ្យល់ត្រជាក់នឹងបក់មកពីតំបន់ភាគខាងជើង មកកាន់ប្រទេសកូរ៉េខាងត្បូង ដែលនាំឱ្យអាកាសធាតុត្រជាក់ខ្លាំងមែនទែនក្នុងរយៈពេល៣ថ្ងៃចុងសប្តាហ៍។

នៅសេអ៊ូល សីតុណ្ហភាពពេលព្រឹកនឹងអាចចុះត្រជាក់ខ្លាំងដល់ទៅ -៥ អង្សារក្រោមសូន្យ នៅថ្ងៃសុក្រ និងចុះដល់ទៅ -៩ អង្សារក្រោមសូន្យនៅថ្ងៃសៅរ៍។ ចំណែកឯតំបន់នានាទូទាំងប្រទេសវិញ នឹងមានសីតុណ្ហភាពពេលព្រឹកចុះត្រជាក់ខ្លាំងចន្លោះពី -៨ ទៅដល់ -៤ អង្សារនៅថ្ងៃសុក្រ និងចន្លោះពី -១៥ អង្សារ ដល់ -៣អង្សារនៅថ្ងៃសៅរ៍។

ស្ថាប័នឧតុនិយមក៏បានព្យាករណ៍ផងដែរថា នៅតំបន់ផ្សេងៗទៀតនឹងមានព្រិលធ្លាក់ រួមជាមួយខ្យល់ត្រជាក់បក់បោកផងដែរ។ តំបន់ឆ្នេរភាគខាងត្បូង អាចនឹងចាប់ផ្តើមមានធ្លាក់ព្រិលនៅព្រឹកព្រលឹមថ្ងៃសុក្រនេះ និងចាប់ផ្តើមធ្លាក់ព្រិលបន្តបន្ទាប់ដល់តំបន់ដទៃៗទៀតទូទាំងប្រទេស រហូតដល់ថ្ងៃអាទិត្យពេលព្រឹក ទើបអស់។

បើតាមការព្យាករណ៍ សីតុណ្ហភាពនឹងអាចត្រឡប់មកដូចសីតុណ្ហភាពតាមរដូវត្រជាក់ធម្មតាវិញចាប់ពីថ្ងៃសុក្ររសៀលទៅ រហូតដល់ថ្ងៃគ្រីស្តម៉ាស់ទើបចុះត្រជាក់សាជាថ្មីទៀត។

សេ

 

Leave a Reply

Your email address will not be published. Required fields are marked *